Thursday, June 10, 2010

កម្មករ​ខ្មែរ​១៥​នាក់​ទៅ​ធ្វើការ​ក្នុងប្រទេស​សៀម​ស្របច្បាប់​បែរជា​សៀមចាប់​ដាក់គុក​ទាំង​អយុត្ដិធម៌

កម្មករ​ខ្មែរ​ដែល​សៀមចាប់​ដាក់គុក​ទាំង​អយុត្ដិធម៌ក្រុង​ប៉ោយ​ប៉ែ​ត ៖ កម្មករ​ខ្មែរ​ចំនួន​១៥ នាក់​ដែល​អះអាង​ថាបាន​ចូល​ទៅ​ទឹកដី​សៀម ដោយ​ស្របច្បាប់​មាន​ទាំង​ប័ណ្ណ​អន្ដោប្រវេសន៍​ចេញ​ដោយ​អាជ្ញាធរ​សៀម (immigration card) ហើយ​ថែម​ទាំង​ទិញ​សំបុត្រ ១០​បាត សំរាប់​ការ​ចេញចូល​តាម​ច្រក​ទ្វារអន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ទៀត ផ្ទុយ​ទៅ​វិញ បែរជា​សមត្ថកិច្ច​សៀម​ចាប់​ដាក់គុក​អស់​៤០​ថ្ងៃ គួរ​ឱ្យ​ឈឺចាប់គឺ​ចាប់តាំងពី​ថ្ងៃ​ទី​៣០ មេ​សា ឆ្នាំ​២០១០ មក​ម្ល៉េះ ។
នៅ​រសៀល​ថ្ងៃ​ទី​៨ មិថុនា ឆ្នាំ​២០១០ ភាគី​សៀម​បាន​បញ្ជូន​កម្មករ​ខ្មែរ​១៥​នាក់ នោះ​មក​ឱ្យ​សមត្ថកិច្ច​កម្ពុជា​វិញ​ហើយ ក្រោយ​ពី​មានការ​ជួយ​អន្ដរាគមន៍​យ៉ាង​យកចិត្ដ​ទុកដាក់​ពី​មន្ដ្រី​ការិយាល័យ​ទំនាក់ទំនង ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​កុងស៊ុល​ខ្មែរ​ប្រចាំ ខេត្ដ​ស្រះ​កែវ ។ កម្មករ​រង​គ្រោះ​ដែល​សៀម ចាប់​ដាក់គុក​ទាំង​១៥​នាក់ រួម​មាន ១-​ឈ្មោះ ជឿ​ង តូ​ណា អាយុ​២០​ឆ្នាំ ២-​ឈ្មោះ​ខាន់ សុខា អាយុ​៣២​ឆ្នាំ ៣-​ឈ្មោះ​ចាប សា​រ៉េ​ន អាយុ​៥៣​ឆ្នាំ ៤-​ឈ្មោះ​កែន សំឡី អាយុ​៦៣ ឆ្នាំ ៥-​ឈ្មោះ​ប៊ុ​ន សាវ៉ា​ត អាយុ​៥២​ឆ្នាំ ៦-​ឈ្មោះ​កៅ ៧-​ឈ្មោះ​ម៉េ​ត ៨-​ឈ្មោះ​ឡេ​ក ៩-​ឈ្មោះ​សួង សៀម ១០-​ឈ្មោះ​ម៉ុ​ល ១១-​ឈ្មោះ​ង៉ុ​យ ១២-​ឈ្មោះ​រ៉ាំ​ង ១៣-​ឈ្មោះ​វិ​ន ១៤-​ឈ្មោះ​ប៉ូ​ឡូ និង​១៥-​ឈ្មោះ​សិទ្ធ ។

កម្មករ​ខ្មែរ​ដែល​សៀមចាប់​ដាក់គុក​ទាំង​អយុត្ដិធម៌កម្មករ​ទាំងនេះ​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្រុម​អ្នក​សង្កេតការណ៍​គិត​ថាកម្មករ ឬ អ្នកទេសចរ​ក្ដី​មាន​លិខិត​ស្នាម​គ្រប់គ្រាន់​ទៅហើយ នៅ​តែ​អាជ្ញាធរ​សៀម​ចាប់​គេ​ដាក់គុកទៀត តើ​អនាគត​ភ្ញៀវ​ទេសចរ​របស់​ប្រទេស នេះ​នឹង​ទៅ​ជា​យ៉ាងណា? ការ​ចាប់​ពលករ​ខ្មែរដែល​មាន​លិខិត​ស្នាម​ឆ្លង​ដែន​គ្រប់គ្រាន់ គឺជា ទឡ្ហីករណ៍​បញ្ជាក់​ថានឹង​ឈាន​ចាប់​ភ្ញៀវទេសចរ​ដទៃ​ទៀត​ដាក់គុក​ទាំងអស់​... ប្រទេស​សៀម​គួរ​ឱ្យ​ខ្លាច​ណាស់ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment