Tuesday, June 1, 2010

ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ

Mgeyzjfjotកណ្តាល៖ ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ។
ការសម្ពោធ ​ស្ពាន​ព្រែក​ក្តាម​នេះ ជា​ស្ពាន​ទី​២​ហើយ ​ដែល​ឆ្លងកាត់​ទន្លេសាប បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​ ។​ នៅ​មិនយូរប៉ុន្មាន​ស្ពាន​មួយទៀត​គឺ​ស្ពាន​ព្រែក​ព្នៅ​ក៏​នឹង​សម្ពោធដាក់​ឱ្យ ​ប្រើ​ដែរ​ ។

​សម្តេច​ហ៊ុន សែន បាន​សំដែង​ការ​សាទរ​ និង​កោតសរសើរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ចិន​ថា ​បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ពិសេស​លើ ​វិសយ័​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវ ស្ពាន ធារាសាស្ត្រ ក្រោម​ជំនួយ​ឥត​សំណង ជំនួយ​សម្បទាន​ការប្រាក់​ទាប​ ៘​

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​និយាយ​ថា ​ស្ពាន​នេះ​ស្ថិតនៅ​ត្រង់​កំពង់ចំលង​ព្រែក​ក្តាម ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៣១ ​គ​.​ម​ពី​ភ្នំពេញ​ ។ ​ទីតាំង​ត្រើយ​ខាងលិច​ស្ថិតក្នុង​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល និង​ត្រើយ​ខាងកើត​ភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ​កំពង់ចំលង​ព្រែក​ក្តាម ​ស្ថិត​លើ​ដង ទន្លេសាប​ ។​ ស្ពាន​នេះ​បាន​បើក​ការដ្ឋានកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០០៧ ក្រោម​អធិបតិភាពដ៏​ខ្ពង់ខ្ពស់​សម្តេច តេជោ​នាយករដ្ឋ មន្ត្រី ហ៊ុន សែន និង​លោកជំទាវ យ៉ាង យី​ហ្វេ​ង ឯកអគ្គរដ្ឋទូត​ចិន​។​ពិធី​ភ្ជាប់​រនូត​ស្ពាន​នៅ​ថ្ងៃទី១៤ ខែ​កញ្ញា​ ឆ្នាំ​២០០៩​ និង​សាងសង់​ចប់​ជា​ស្ថាពរ​ ១០០%​ ក្នុង​ដើម​ខែមេសា ឆ្នាំ ២០១០ ​។​ ថវិកា​សាងសង់​គឺជា​កម្ចី​ប្រាក់​សម្បទាន​រយៈពេល​វែង​ការប្រាក់​ទាប​ ដោយមាន​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​

ស្ពាន​នេះ​មានបណ្តោយ ​៩៧៥​ម៉ែត្រ​ ទទឹង ១៣,៥០​ម៉ែត្រ ​,​កំពស់ ស្ពាន​ពី​លើទឹក​ខ្ពស់ បំផុត​១០ ម៉ែត្រ​,​ប្រឡោះ​កណ្តាល​របស់​ស្ពាន ​១៣៥​ម៉ែត្រ​ ។​ តំលៃ​ស្ពាន​ ២៨.៨​លាន​ដុល្លារ ក្នុងនោះ​បដិភា​គរាជរដ្ឋាភិបាល​ ៥​ភាគ​ ៕

(ដកស្រង់ពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment