ភ្នំពេញ៖ សព្វថ្ងៃនេះអាកាសធាតុមានសភាពក្តៅខ្លាំងជាហេតុដែលបណ្តាលអោយប្រជាជនភាគច្រើននាំគ្នាប្រើប្រាស់នូវកង្ហា ទូរទឹកកក និងម៉ាស៊ីនត្រជាក់..ល.។ ដូចនេះហើយបានជាតំបន់ខ្លះនៅក្នុងរាជធានីភ្នំពេញមានការដាច់ភ្លើង ពីព្រោះតែបញ្ហាកង្វះភ្លើងសំរាប់ផ្គត់ផ្គង់។
មន្ត្រីក្រុមហ៊ុនអគ្គិសនីមួយរូបបានមានប្រសាសន៍កាលពីថ្ងៃទី ២៨ ឧសភា ២០១០កន្លងទៅនេះថាតម្រូវការភ្លើងនារដូវក្តៅនេះក្នុងរាជធានីភ្នំពេញមានការខ្វះខាត គឺចំនួន២៨០ទៅ២៩០មេហ្គាវ៉ាត់ រីឯក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីអាចផ្តល់បានត្រឹមតែ២៤០ទៅ២៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ បញ្ហានេះបានធ្វើអោយមានការផ្តាច់ភ្លើងឆ្លាស់វេណគ្នាដើម្បីបំពេញនូវតម្រូវការដ៏ខ្ពស់នេះ។
លោកបានបន្តទៀតថាបញ្ហានេះនិងអាចកើតមានម្តងទៀតនារដូវក្តៅឆ្នាំក្រោយតែខ្វះច្រើនរឺតិចគឺអាស្រ័យលើភ្លើងដែលទិញមកពីប្រទេសវៀតណាម។ រីឯវារីអគ្គិសនីនៅគិរីរម្យបានបើកតំណើរការហើយតែមិនបានជាប់លាប់ព្រោះតែបញ្ហាកង្វះទឹក។ លោកក៏បានបញ្ជាក់ថាទោះជាមានការខ្វះខាតក៏ការពង្រីកបណ្តាញនៅតែបន្ត ដើម្បីជៀសវាងពេលដែលប្រភពអគ្គិសនីថ្មីមកដល់ធ្វើអោយសល់ភ្លើងក្នុងស្រុក។
(ដកស្រង់ពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment