
-ជ្រើសរើសយកចាន ដែលសមស្របនឹងការទទួលទានអាហារក្នុងពេលនីមួយៗ ជាពិសេសចានដែលមានពណ៌ស្រអាប់ដូចជា ពណ៌សលាយក្រមៅ ឬប្រផេះ ព្រោះពណ៌ស្រអាប់មានចំណែកធ្វើឱ្យការចង់ហូបចំណីអាហារថយចុះ ។
-ចានត្រូវមានទំហំតូច មិនគួរប្រើប្រាស់ចានខ្នាតធំ ព្រោះផ្នែកចិត្ដវិទ្យាបញ្ជាក់ថា បើឃើញអាហារពេញចានទោះបីជាចាន នោះមានទំហំតូចជាងចានធម្មតាក៏ដោយ ក៏អាចធ្វើឱ្យឆាប់ឆ្អែតដែរ ។
-ការទទួលទានបាយដោយប្រើចង្កិះនឹងធ្វើឱ្យការទទួលទានបាយមានសភាពយឺតយ៉ាវ និងមានបរិមាណតិចជាងការទទួលទានបាយដោយស្លាបព្រា ។
-ការទទួលទានអាហារច្រើនមុខនឹងធ្វើ ឱ្យរាងកាយចំណាយថាមពលច្រើនក្នុងការរំលាយអាហារ ដូច្នេះលោកអ្នកគួរប្រើប្រាស់ចានអាហារមានទំហំតូច ដួសមុខម្ហូប ជាច្រើនសំរាប់ទទួលទានក្នុងមួយពេលដោយធ្វើឱ្យរាងកាយរបស់លោកអ្នកមិនសូវប្រើថាមពលច្រើនក្នុងការរំំលាយអាហារ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment