រាជធានីភ្នំពេញ ៖ លំនៅឋានរកស៊ី បញ្ចូលហ្គាសមួយខ្នង គ្រោងឆ្អឹងឈើ ដំបូល ប្រក់ស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់ ទាំងស្រុង បើទោះណារថយន្ដពន្លត់អគ្គីភ័យ បានចេញទៅធ្វើអន្ដរាគម៍ចំនួន១០គ្រឿងក៏ ដោយ ប៉ុន្ដែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រង គ្រោះដល់ជីវិត និងឆេះរាលដាលទៅដល់ផ្ទះ អ្នកជិតខាងជាបន្ដទៀតឡើយ ។
អគ្គីភ័យនេះបានឆាបឆេះឡើងកាលពី វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០១០ នៅផ្ទះលេខ៣៧១ច ក្រុមទី១៦ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទ្រព្យសម្បត្ដិស្ទើរតែទាំងស្រុងបានក្លាយជា ចំណីភ្លើង ។ បុរសម្ចាស់ផ្ទះឈ្មោះគឹម សុផន អាយុ៤៤ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបញ្ចូលហ្គាសពីធុងធំទៅ ដាក់កំប៉ុងតូចៗ ដើម្បីចែកចាយ...មិនដឹងជា យ៉ាងម៉េចស្រាប់តែបង្កឱ្យមានការឆេះកើត ឡើងផ្អើលអស់អ្នកជិតខាង និងទូរស័ព្ទហៅឡានទឹក ។
បុរសម្ចាស់ផ្ទះរលាកដៃជើងខ្លួនប្រាណ ជាច្រើនកន្លែង ត្រូវបានបញ្ជូនទៅមណ្ឌលសុខ ភាពសម្ដេចឪឫស្សីកែវ ដើម្បីព្យាបាល ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព .
(ដកស្រង់ចេញពីគេហទំព័រកាសែតកោះសន្ដិភាព)
No comments:
Post a Comment