Google Squared ជាធម្មតាធ្វើការងារដូចនឹង Google Search ដែរ មានន័យថាអ្នកគ្រាន់តែបញ្ចូលពាក្យ ឬឃ្លា ដែលអ្នកចង់រកបន្ទាប់មកវានឹងបង្ហាញមកវិញនូវលទ្ធផលស្វែងរកជាច្រើន ។ តើអ្វីដែលជាការខុសគ្នារវាង Google Squared និង Google Search? ភាពខុសគ្នានោះគឺរបៀបនៃការបង្ហាញទិន្នន័យដែលGoogleរកឃើញ និងរបៀបថាតើអ្នកអាចធ្វើអ្វីបានជាមួយទិន្នន័យដែលស្វែងរកឃើញទាំងនោះ ។ Google Squared បង្ហាញលទ្ធផលក្នុងទម្រង់ជាលក្ខណៈតារាង ។ លទ្ធផលដែលរកឃើញនឹងត្រូវរៀបចំជាលក្ខណៈជួរឈរជាមួយនឹងបំណែកព័ត៌មានជាច្រើន (Google ហៅវាថាធាតុ - attributes)។ លទ្ធផលទាំងអស់នៅក្នុងជួរឈរនីមួយៗបានមកពីទីកន្លែងផ្សេងៗគ្នានៅលើ Web ។ អ្នកអាចស្វែងរកប្រភពនៃព័ត៌មានសម្រាប់លទ្ធផលនីមួយៗនិងធាតុផ្សេងៗទៀតរបស់វាដោយការចុចលើតំណ (Link) ដែលនៅក្នុង Google Squared ។ នេះជាការប្រសើរដែលយើងអាចត្រួតពិនិត្យដឹងថាតើព័ត៌មានទាំងនោះវាមកពីណា ។ គុណសម្បត្តិ ៖ អ្នកអាចធ្វើការកំណត់ថាតើធាតុ (attributes) ណាខ្លះដែលចង់បង្ហាញ ។ វាផ្ដល់នូវការណែនាំសម្រាប់ធាតុផ្សេងៗ ឬអ្នកក៏អាចបញ្ចូលធាតុទាំងនោះដោយខ្លួនឯងក៏បាន ។ ប្រសិនបើអ្នកមិនចូលចិត្តឬមិនត្រូវការធាតុណាមួយដែលមានក្នុងលទ្ធផលនៃការស្វែងរក អ្នកអាចចុចប៊ូតុង X ដើម្បីបិទវាចោល ។ លទ្ធផលនៃការស្វែងរកគឺធ្វើឡើងតាមតម្រូវការរបស់អ្នក ។
Google Squared បានធ្វើការផ្លាស់ប្ដូរនូវវិធីសាស្ត្រសម្រាប់អ្នកគ្រប់គ្នាស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិត និងសមត្ថភាពធ្វើឡើងតាមតម្រូវការអ្នកស្វែងរក។
គុណវិបត្តិ ៖ ផលិតផលរបស់ Google មួយនេះមានលក្ខណៈក្មេងខ្ចីនូវឡើយ ដូច្នេះវាអាចមានកំហុសខ្លះសម្រាប់លទ្ធផលនៃការស្វែងរក ។ វានឹងប្រសើរឡើងនៅពេលអនាគតខាងមុខ ។
ការវាយតម្លៃជាទូទៅ ៖ Google Squared បានធ្វើការផ្លាស់ប្ដូរនូវវិធីសាស្ត្រសម្រាប់អ្នកគ្រប់គ្នាស្វែងរកព័ត៌មាននៅលើអ៊ីនធឺណិត និងសមត្ថភាពធ្វើឡើងតាមតម្រូវការអ្នកស្វែងរក។
(ដកស្រង់ចេញពីគេហទំព័រ ទស្សនាវដ្តីវិទ្យាសាស្ត្រកុំព្យូទ័រ)
No comments:
Post a Comment