
អង្គការម្ហូបអាហារ និងកសិកម្មនៃអង្គ ការសហប្រជាជាតិ (FAO) បានឱ្យដឹងពីតួលេខថ្លៃម្ហូបអាហារផ្សេងៗរួមទាំងគ្រាប់ធញជាតិ សាច់ ផលិតផលប្រភេទទឹកដោះគោនៅក្នុងប្រទេស៩០នៅទូទាំងពិភពលោកក្នុងខែ មីនា កន្លងមក គឺទំនិញឡើងថ្លៃជាមធ្យមដល់ទៅ២២% ធៀបនឹងឆ្នាំមុនក្នុងអំឡុងខែតែមួយ ។ ទោះបីជាថ្លៃទាបជាងឆ្នាំ២០០៨ ក៏ដោយ ប៉ុន្ដែថ្លៃអង្ករ និងម្សៅមីក្នុងទីផ្សារអាស៊ីកើនខ្ពស់ពី២០ទៅ៧០% ច្រើនជាងឆ្នាំ ២០០៩ ។
រដ្ឋាភិបាលក្នុងប្រទេសនីមួយៗបានអះអាងលើមូលហេតុដោយសារគ្រោះរាំងស្ងួត និងតំលៃប្រេងឡើងថ្លៃ ខណៈពេលក្រុមអ្នកវិភាគមកពីបណ្ដាប្រទេសជាច្រើន ដូចជា ឥណ្ឌា អាហ្សង់ទីន និងអេហ្ស៊ីប សំលឹងក្នុងទស្សនៈតែមួយ ព្រោះតែរដ្ឋាភិបាលគ្រប់គ្រង ដោយមានកំហុសឆ្គងធ្វើឱ្យថ្លៃម្ហូបអាហារកាន់តែខ្ពស់ គួបផ្សំនឹងក្រុមអាជីវករ រួមគ្នាទិញទំនិញស្ដុកទុកធ្វើឱ្យថ្លៃកើនឡើង។ បញ្ហានេះ (FAO) បានប៉ាន់ប្រមាណថា ប្រជាជននៅលើពិភពលោកមានភាពក្រីក្រកើនឡើងដល់ទៅ១០០លាននាក់។
ស្របពេលជាមួយគ្នានេះ ដើមទុននៃការចំណាយទៅលើអង្ករក្នុងមួយគ្រួសារក៏មាន ការបំរែបំរួលថ្លៃទំនិញបរិភោគដោយមានទំនិញខ្លះកើនឡើងខ្ពស់ ជាពិសេសគឺសណ្ដែកសៀង ។ តាមធម្មតាក្រុមអ្នកមានតំរូវការបរិភោគ ជាជនជាតិអាស៊ី ជាហេតុធ្វើឱ្យកសិករនៅអាហ្សង់ទីន និងប្រទេសផ្សេងៗទៀតងាកទៅដាំសណ្ដែកសៀងជូនកសិដ្ឋានចិញ្ចឹមគោ ឬស្រូវសាលី និងពោត ព្រោះថា ការនាំចេញមានតំលៃខ្ពស់ដែលប៉ះពាល់ដល់កង្វះខាតសាច់សត្វ និងផលិតផលផ្សេងៗនៅក្នុងប្រទេស ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment