Thursday, June 10, 2010

ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​លក់​គ្រឿងទេស ខូចខាត​អស់​ជាង​៣​ម៉ឺន​ដុល្លារ

សង់អំពី​ឈើ​ខាងលើ ក្រោម​ជញ្ជាំង​បេតុងខេត្ដកំពង់ចាម ៖ ផ្ទះ​លក់​គ្រឿងទេស មួយ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​១៣​ម៉ែត្រ សង់ អំពី​ឈើ​លើ​ថ្ម​ក្រោម​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់ទាំង​ស្រុង ដែល​ម្ចាស់ផ្ទះ​អះអាង​ថា អស់ ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ។ អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៨ មិថុនា នៅ​ក្នុងភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​មាន រថយន្ដ​ពន្លត់អគ្គីភ័យ​១​គ្រឿង របស់​ស្នងការ ដ្ឋា​ន​ខេត្ដ​ចេញ​ជួយ​អន្ដរាគមន៍​បាញ់​ទឹក​ពន្លត់​មិន​ឱ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ផ្សេង​ៗ​ទៀត ឡើយ ។

តែ​ទោះបីជា​យ៉ាងណា​ក្ដី ទ្រព្យសម្បត្ដិ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ស្ទើរតែ​ទាំងអស់ ហើយ​ម្ចាស់ផ្ទះ​សល់​តែ​ខោអាវ​មួយ​សំរាប់ ជាប់​នឹង​ខ្លួន ក្រោម​ការ​ស្រែក​ទ្រហោយំ​តែ ប៉ុណ្ណោះ​។ តាម​ការ​រៀបរាប់​ពី​បុរស​ឈ្មោះ​ប៉ូ នី អាយុ​៤៨​ឆ្នាំ រស់នៅ​ជិតខាង​ឱ្យ​ដឹង​ថា ប្រពន្ធ របស់​គាត់​បាន​ចុះពីលើផ្ទះ​ដើរ​សំដៅ​មក​ខាង​មុខ​ផ្ទះ​មើលទៅ​លើ ស្រាប់តែ​ឃើញ​មាន​ភ្លើង ឆាបឆេះ​ចេញពី​ផ្នែក​កណ្ដាល​នៃ​ផ្ទះ​លក់ គ្រឿងទេស ដែល​ស្ថិត​នៅ​ខាងត្បូង​ផ្ទះ​របស់ គាត់ ជា​អណ្ដាតភ្លើង​ឡើង​ក្រហមច្រាល ផ្សែងហុយ​ទៅ​លើ​អាកាស​តែ​ម្ដង ។

រថយន្ដពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ដអ្នក​ជិតខាង​រូប​នេះ​បាន​ប្រាប់​បន្ដ​ថា ខណៈ ពេល​ឃើញ​ភ្លើង​ឆេះ​បែប​នេះ ក៏​បាន​ស្រែក ឡើង​ឱ្យ​អ្នកស្រុក​ជួយ ហើយ​ភ្លាម​នោះ​គាត់ ប្រញាប់​ចុះពីលើផ្ទះ​ទាញ​ទុយោ​ទឹក​ដាក់ ម៉ាស៊ីន​បញ្ឆេះ​បូម​ពី​ក្នុង​អណ្ដូង​ក្រោយ​ផ្ទះ​មក​ជួយ​បាញ់​ស្រោច​លើ​ជញ្ជាំង​ឱ្យ​សើម​ជោក​រួម​ជាមួយ​អ្នក​ភូមិ​រាប់​សិប​នាក់ បាន​ជួយ​គាស់ ក្ដារជញ្ជាំង​ដើម្បី​ចៀសវាង​កុំឱ្យ​ភ្លើង​ឆេះ​បន្ដ រាលដាល​ទៅ​ដល់​ផ្ទះ​ផ្សេង​ៗ ។ អំណាច​ភ្លើង ឆេះ​ប្រមាណ​ជា​១៥​នាទី​ប៉ុណ្ណោះ បាន​លេប ត្របាក់​ផ្ទះ​លក់​គ្រឿងទេស​នោះ​អស់រលីង​តែ​ម្ដង​។ លោក​សួ​ស ណាត អាយុ​៥៧​ឆ្នាំ ជា​បង ប្អូន​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រាប់​ថា ដំបូង​ភ្លើង បាន​ឆាបឆេះ​ចេញ​មក​ពី​ជាន់​ខាងលើ សង្ស័យ មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​។ ពេល​ភ្លើង​មិន​ទាន់​ឆេះ សន្ធោសន្ធៅ​ខ្លាំង បងប្អូន​អ្នក​ភូមិ​បាន​នាំ​គ្នា មក​ជួយ​សែង​យក​របស់របរ​បាន​ប្រមាណ​២០​ភាគរយ​ប៉ុណ្ណោះ ។

ដោយសារ​កំ​ដៅ​ភ្លើង​ក្ដៅ ពេក​មិន​អាច​ឱ្យ​ចូល​ទៅ​ជួយ​បាន​ទៀត​ទេ ។ ភ្លើង​បាន​ឆាបឆេះ​ស្ទើរតែ​អស់​ទៅ​ហើយ បន្ទាប់​មក​ទើប​ឃើញ​រថយន្ដ​ពន្លត់អគ្គីភ័យ របស់​ប៉ូលិស​មក​ដល់​ជួយ​បាញ់​ទឹក​ពន្លត់ ដែល ការ​យឺតយ៉ាវ​នេះ​ព្រោះតែ​ផ្លូវ​ឆ្ងាយ ។ ស្ដ្រី​ឈ្មោះ​សាង រតនា អាយុ​៤៣​ឆ្នាំ ជា ម្ចាស់ផ្ទះ​លក់​គ្រឿងទេស​បាន​រៀបរាប់​ទាំង បង្ហូរទឹកភ្នែក​ថា ផ្ទះ​របស់​គាត់​មាន​ទំហំ​៧ ម៉ែត្រ​គុណ​១៣​ម៉ែត្រ សាងសង់​អំពី​ឈើ​ខាង លើ ឯខាង​ក្រោម​ចាក់​បេតុង​។ នា​វេលា​ម៉ោង ខាងលើ ខណៈ​ពេល​កំពុង​តែ​នៅ​ក្រៅ​ផ្ទះ ជាន់ ក្រោម ដោយ​មាន​គេ​ដឹក​អីវ៉ាន់​មក​ទំលាក់ ដាក់​ឱ្យ ស្រាប់តែ​មាន​អ្នក​ជិតខាង​បាន​ស្រែក ឡើង​ថា ភ្លើង​ឆេះ​ផ្ទះ​ៗ! ។

សង់អំពី​ឈើ​ខាងលើ ក្រោម​ជញ្ជាំង​បេតុងលុះ​ពេល​ងាក​មក ក្នុងផ្ទះ អណ្ដាតភ្លើង​បាន​ឆេះ​យ៉ាង​ខ្លាំង​ណាស់ ទៅ​ហើយ មិន​អាច​ចូល​ទៅ​យក​របស់ទ្រព្យ សំខាន់​ៗ​បាន​ទេ គឺ​បាន​ត្រឹមតែ​ស្រែកយំ ប៉ុណ្ណោះ ។លោក​ម៉ៅ ណា​រី ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ ជប់ បាន​បញ្ជាក់​ថា គ្រោះ​អគ្គី​ភ័យ​ខាងលើ នេះ ពិតជា​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ប្រាកដ​មែន មិន​បាន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ របស់​អ្នក​ជិតខាង​ទេ ព្រោះតែ​ប្រជាពលរដ្ឋ បាន​សស្រាក់សស្រាំ​នាំ​គ្នា​ជួយ​អន្ដរាគមន៍​ទាន់ ពេលវេលា ។ ចំពោះ​ទ្រព្យសម្បត្ដិ​ដែល​បាន បាត់បង់​ក្លាយជា​ចំណី​ភ្លើង ត្រូវ​ម្ចាស់ផ្ទះ​រៀប រាប់​ថា សរុប​ប្រមាណ​ជាង​៣០.០០០​ដុល្លារ​ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment