Tuesday, June 8, 2010

កងទ័ពខ្មែរ-សៀម បាញ់គ្នាមួយប្រាវ នៅតំបន់ឈូករុន ស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យៈ ប្រភពព័ត៌មានរាយការណ៍ ឱ្យដើមអម្ពិលដឹងថា នៅវេលាម៉ោង ៩ និង ៥០នាទីព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១០ នេះ មានការពើបប្រយុទ្ធគ្នាមួយប្រាវ រវាងកងទ័ពកម្ពុជា និងកងទ័ពសៀមឈ្លានពាន  ស្ថិតនៅចំណុចអូរចំបក់ ជិតតំបន់ឈូករុន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានប្រាប់ដើមអំពិលថាការពើបប្រយុទ្ធគ្នាកើត ឡើងនៅគ្រាដែលកងទ័ពកម្ពុជា ១៥នាក់ដើរល្បាតតាមព្រមដែន ស្រាប់តែពួកទាហានសៀម បើការវាយប្រហារដោយ កាំភ្លើង M16និង M79 មកលើកងទ័ពកម្ពុជាតែម្តង ។ ភ្លាមនោះកងទ័ពកម្ពុជា បានបាញ់ប្រហារទៅកងទ័ពសៀមវិញ ដោយកាំភ្លើង PKM ។ យោងតាមប្រភពគេជឿថា កងទ័ពសៀមមានស្លាប់ និងរបួសក្នុងការប្រយុទ្ធគ្នានេះ ប៉ុន្តែកងទ័ពកម្ពុជាពុំមានគ្រោះថ្នាក់អ្វីទេ។

(ដកស្រង់ចេញពីគេហទំព័រ ដើមអំពិល)

2 comments:

  1. rfi ថាមិនមានរបួសទេ http://www.rfa.org/khmer/indepth/clash-between-cam-n-thai-soldiers-06082010053940.html

    ReplyDelete
  2. សួស្តី!
    ពិតមែនហើយ មិនថានៅគេហទំព័រ rfa ផ្សាយថា មិនមានរបូស ឬ ស្លាប់នោះទេ សូម្បីតែនៅតាម បណ្តាសារព័ត៌ មានមួយចំនួយផ្សេងទៀតក៏បញ្ជាក់យ៉ាងអញ្ចឹងដែរ ប៉ុន្តែនៅគេហទំព័រ ដើមអំពិល ផ្សាយថាមានរបួស និង ស្លាប់នៃកងទ័ពសៀម ហើយសុភាអាចអានបានតាមតំណភ្ជាប់មួយខាងក្រោមនេះ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ខែមិថុនា ឆ្នាំ ២០១០ វេលាម៉ោង ១១:២៨ នាទីព្រឹក
    ហើយខ្មុំដកស្រង់មកផ្សាយបន្តនៅម៉ោង ១៤:០៣ នាទី ។

    http://www.dap-news.com/typography/the-news/10919-kgtfbexmr-esom-ajknamyyrav-enatmbnqukrun-rsukrtbamgrasat.html

    និង

    http://www.dap-news.com/typography/the-news/10952-tfbesom-rtecalsakkadu-nigsmoearsswk-erkayajkna15nati-.html


    សូមអរគុណ!

    ReplyDelete