Monday, June 7, 2010

“​គិត​ឡើង​វិញ​ពី​របៀបវារៈ​ភាពជា​អ្នក​ដឹកនាំ​របស់​អាស៊ី​”

ភ្នំពេញ​: ​សម្តេច​តេជោ​ហ៊ុន សែន បាន​ស្ថិតនៅ​ក្នុង​ចំណោម​មេដឹកនាំ​ប្រទេស​មួយចំនួន ដែល​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក ​(WEF) ​លើក​ទី​១៩ ​ស្តី​ពី​អាស៊ី​ខាងកើត ​ដែល​បាន​បើកប្រជុំ​នៅ​ទីក្រុង​ហូជីមិញ​(​ព្រៃនគរ​) ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ ។​ វេទិការ​មាន​ប្រធានបទ​ថា ​“​គិត​ឡើង​វិញ​ពី​របៀបវារៈ​ភាពជា​អ្នក​ដឹកនាំ​របស់​អាស៊ី​”​ មាន​ឥស្សរជន​ជាង ៤០០​នាក់​ ចូលរួម​ដែល​ឥស្សរជន​ទាំងនោះ​ជា​ ថ្នាក់ដឹកនាំ​និង​ជា​មន្ត្រី​រដ្ឋាភិបាល​, ជា​អ្នកសិក្សា ​និង​ជា​សហគ្រិន​ឈាន​មុខ​មក​ពី​ប្រទេស​ជាង​៥០​ ។​

​    ​លោក​ង្វៀន តឹន យុង​ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ថ្លែង​សុន្ទរកថា​ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ​ដោយ​គូសបញ្ជាក់ថា ​“​ជាមួយនឹង​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​តុល្យភាពនៃ​អំណាច​ និង​អំណាច​សេដ្ឋកិច្ច​ក្រោយ​ពេល​មាន​វិបត្តិ ការទទួលខុសត្រូវ​ជា​សាកល​ដែល​ប្រកាន់​យក​ដោយ​ប្រទេស​អាស៊ី​ខាងកើត ​ត្រូវការឲ្យមាន​ការទ​ទួលស្គាល់​ និង​ការវាយតម្លៃ​ឡើងវិញ​ឲ្យបាន​ត្រឹមត្រូវ​ ។​ អាស៊ី​ ខាងកើត​បាន​ប្រកាន់​យក​ជំហរ​ដ៏​ប្រពៃ​ដើម្បី​បង្កើត​ការចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការអភិវឌ្ឍន៍​អភិបាលកិច្ច​ជា​សាកល​មួយ​ថ្មី មាន​ប្រសិទ្ធភាព​ជាង​មុន និង​មាន​រចនាសម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាង​មុន​” ​។​

​    ​ក្នុង​សន្និសីទ​រយៈពេល​ពីរ​ថ្ងៃ ​(៦-៧​ មិថុនា​) អ្នកចូលរួម​នឹង​ពិ​ភក្សា​លើ​ប្រធានបទ​សំខាន់​បួន​គឺៈ របៀបវារៈ​ភាពជា​អ្នក​ដឹកនាំ​របស់​អាស៊ី​, ហានិភ័យ​ជា​សាកល​, កំណើន​ប្រកបដោយ​ចីរភាព និង​មាន​ភាព​បៃតង និង​ភាព​ប្រកួតប្រជែង​របស់​តំបន់​ក្នុង​សេដ្ឋកិច្ច​សាកល​មួយ​ ។​
​    ​វេទិការ​សេដ្ឋកិច្ចពិភពលោក មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស គឺជា​អង្គការ​អន្តរជាតិ​ឯករាជ្យ និង​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​។​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​ អាស៊ី​ខាងកើត​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ប្រចាំឆ្នាំ​នៅ​អាស៊ី​ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment