Wednesday, June 2, 2010

ពា​ណិជ្ជកម្មរវា​ងកម្ពុជា និង សិង្ហបុរី​កើន​ឡើងខ្ព​ស់ក្នុងឆ្នាំ​២០០៩

រដ្ឋាភិបាលប្រទេសកម្ពុជានិយាយថា ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង សិង្ហបុរី បានកើន
ឡើងដល់ទៅ៨៤ភាគរយនៅក្នុងឆ្នាំ២០០៩។

កាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា ផ្អែកលើតួលេខពីក្រសួងពាណិជ្ជកម្ម កំណើនពាណិជ្ជកម្ម នោះបណ្តាលមកពីការនាំខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី បើទោះបីជារដ្ឋា ភិបាលបានហាមការ បូបខ្សាច់សម្រាប់ការនាំចេញកាលពីខែឧសភាឆ្នាំទៅក៏ដោយ។

នាយករដ្ឋមន្រ្តីប្រទេសកម្ពុជាលោក ហ៊ុន សែន បានដាក់លក្ខខណ្ឌទៅលើការនាំចេញខ្សាច់ដែល
ត្រូវហាមនោះ ដោយបានលើកឡើងអំពីឥទ្ធិពលបង្កឲ្យមានការខូចខាត ទៅលើប្រព័ន្ធបរិស្ថាននៃ
ទន្លេ និង ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជា។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និង សិង្ហបុរី បានកើនឡើងដល់១ពាន់១៨០លានដុល្លារ
អាម៉េរិក ដោយការនាំចេញរបស់ប្រទេសសិង្ហបុរីបានកើនឡើង៤១ភាគរយ និង ការនាំចេញរបស់ ប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកើនឡើងដល់ទៅ២៧៥ ភាគរយ។

តួលេខពីក្រសួងពាណិជ្ជកម្មក៏បានបង្ហាញផងដែរថា ក្រៅពីជំនួញជាមួយសិង្ហបុរី ពាណិជ្ជកម្មរវាង
ប្រទេសកម្ពុជាជាមួយប្រទេសអាស៊ីជិតខាង រួមមានកោះហុង កុង ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី
និង កូរ៉េខាងត្បូងបានធ្លាក់ចុះនៅក្នុងឆ្នាំ២០០៩នោះ៕

(ដកស្រង់ពីគេហទំព័រ វិទ្យុអូស្រ្ដាលី​)

No comments:

Post a Comment