ភ្នំពេញ៖ កាលពីថ្ងៃទី ៨ មិថុនា ២០១០ កន្លងទៅនេះ ធនាគារពិភពលោកបានសរសើរកម្ពុជាចំពោះជ័យជំនះក្នុងផ្នែកឧស្សាហកម្មហិរញ្ញវត្ថុ ហើយក៏បានថ្លែងអំណរគុណចំពោះ ការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ចំពោះ ច្បាប់ និងស្តង់ដា របស់ធនាគារជាតិកម្ពុជាថែមទៀតផង។លោក Qimiao Fan អ្នកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ជ័យជំនះនេះបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាង រាជរដ្ឋាភិបាលកម្ពុជា និង ធនាគារពាណិជ្ជកម្ម ព្រមទាំងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តទៀតថា កម្ពុជានឹងទទួលបានចំនួនកិច្ចសន្យាដ៏ច្រើននាពេលអនាគត ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័ស។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាធ្លាប់បានទទួលមេរៀនដ៏អាក្រក់ពីវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងទៅលើ ប្រព័ន្ធហិរញ្ញវត្ថុ និងការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបន្តទៀតថា ធនាគារជាតិកម្ពុជាបានត្រៀមនូវផែនការជាច្រើន ជាពិសេសគឺរៀបចំកិច្ចសហប្រតិបត្តិការអោយបានស្អិតរមួតជាមួយ ធនាគារពាណិជ្ជកម្ម និងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុទាំងឡាយនៃកម្ពុជា ដើម្បីជៀសវាងពីការងើបឡើងនៃវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់នេះម្តងទៀត៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment