
លោក សម រង្ស៊ី នាំប្រជាជនដកតម្រុយបង្គោលព្រំដែន នៅខេត្តស្វាយរៀង ឆ្នាំ២០០៩
ការប្រទូសរ៉ាយបានកើតឡើងមួយឈុត ទៀតកាលពីថ្ងៃទី៣មិថុនារវាងតំណាងរាស្រ្តគណបក្សសមរង្ស៊ីជាមួយ នឹងក្រុមប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនដោយមានអាជ្ញាធរនៅពី ក្រោយខ្នង។ ការប្រទូសរ៉ាយនេះ បានកើតឡើងខណៈពេលដែលតំណាងរាស្រ្តគណបក្សសមរង្ស៊ីមួយក្រុមបាន ចុះទៅពិនិត្យបង្គោលព្រំដែនក្នុងស្រុកបូរីជលសាខេត្តតាកែវប៉ុន្តែពួកគេត្រូវបានក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចរារាំងដំណើរ។ នេះជាសញ្ញានៃការផ្ទុះឡើងនូវអធិករណ៍ ថ្មីទៀតជុំវិញបញ្ហាព្រំដែន ក្នុងខេត្តតាកែវខណៈដែលបញ្ហានៅឯស្វាយរៀងមិនទាន់ទាំងដោះស្រាយ ចប់ផង។
(ដកស្រង់ចេញពីគេហទំព័រ RFI-ខេមរភាសា)
No comments:
Post a Comment