Wednesday, June 9, 2010

បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​ឧទ្ទេស​នាម​ច្បាប់ ស្តីពី​កិច្ចការពារ និង​លើក​កំពស់​សិទ្ធិ​ជនពិការ

Ntaxztkyndភ្នំពេញ: នៅ​ទីស្តីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ​និង​យុវនីតិសម្បទា កាលពី​ព្រឹក​ថ្ងៃទី​៨ ​មិថុនា​កន្លង​ទៅនេះ បាន​រៀបចំ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស​នាម​ច្បាប់​ស្តីពីកិច្ចការពារ​ និង​លើក​កំពស់​ជនពិការ ក្រោម​អធិបតីភាព​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​តាម​នាយកដ្ឋាន ខេត្ត រាជធានី មជ្ឈមណ្ឌល​ស្តារ និង​អង្គការ​ពាក់ព័ន្ធ​នានា​ចំនួន ​១៥០​នាក់ ។​

​    ​លោក អ៊ិត សំហេង មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ​រៀបចំឡើង ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន អំពី​ខ្លឹមសារ​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើក​កំពស់​សិទ្ធិ​ជនពិការ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​នានា របស់​ក្រសួង​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សង្គមចិក្ច​រាជធានី ខេត្ត ដើម្បីឲ្យ​ក្លាយ​ជា​គ្រូ​បង្គោល​សម្រាប់​ឧទ្ទេស​នាម និង​ផ្សព្វផ្សាយ​ច្បាប់​នេះ​បន្តដល់​បណ្តា​ក្រសួង​ស្ថាប័ន ផ្នែក​ឯកជន អង្គការ​ជាតិ​អន្តរជាតិ ប្រជាពលរដ្ឋ ជនពិការ និង​សហគមន៍ សំដៅ​បំផុស​ការយល់ដឹង និង​ជំរុញ​ការចូលរួម​អនុវត្ត​ច្បាប់ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​  Otexnziynd ​លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទៀតថា ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ២​ថ្ងៃនេះ សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី ជា​គន្លឹះ​សំខាន់ៗ អំពី​អត្ថន័យ​ និង​ខ្លឹមសារ ដែល​មានចែង​នៅក្នុង​មាត្រា​នីមួយៗ នៃ​ច្បាប់​នេះ ។ តាមរយៈ​បទឧទ្ទេសនាម និង​ការពន្យល់​របស់​វាគ្មិន​របស់​យើង ដើម្បី​ពង្រឹង​នូវ​សមត្ថភាព វិជ្ជាជីវៈ ក្នុង​ការបំពេញ​មុខងា​រ​របស់ខ្លួន ទាក់ទង​ក្នុង​ការអនុវត្តក្នុង​តួនាទី​ជា​មន្ត្រី​សង្គមកិច្ច និង​ជា​អ្នកបំរើ​ការងារ​លើ​វិស័យ​ពិការភាព និង​ជំរុញ​ការចូលរួម​អនុវត្ត​ច្បាប់​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment