Thursday, June 10, 2010

ការ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក បង្កើត​អត្រា​កើត​ជំងឺ​បេះដូង

ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ការ​ទទួលទាន​សាច់ជ្រូក​បី​ជាន់​២​បន្ទះ ឬ​សាច់ក្រក​មួយ​ដុំ​រៀងរាល់ថ្ងៃ អាច​បង្កើន​អត្រា​រោគ​បេះដូង ជិត​ពាក់កណ្តាល ។ ការសិក្សា​របស់​ពួកគេ​បាន​រកឃើញថា សាច់​ដែល​ត្រូវបានឆ្អើ ប្រឡាក់​អំបិល ឬ​កែច្នៃ​តាមរបៀប​ផ្សេង ក៏​អាច​បង្កើត​ការ​កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ ។ ការសិក្សា​នេះ​បាន​ភ្ជាប់​អំបិល​និង​សារធាតុ​គីមី ដែល​ធ្វើឲ្យ​ទុក​បាន​យូរ ដែល​គេ​ប្រើ​លើ​សាច់​កែច្នៃ ទៅនឹង​បញ្ហា​សុខភាព ប្រសិនបើ​ផលិតផល​ទាំងនោះ ត្រូវបាន​ទទួល​ទាន​ជាប្រចាំ ។​

​    ​ជំងឺមហារីក​ពោះវៀន និង​មហារីក​ដោះ ពី​មុន​ត្រូវ​បាន​គេ​ភ្ជាប់​ទៅនឹង ទៅ​នឹង​ការ​ទទួលទាន​សាច់​ហែម ( សាច់​ភ្លៅ​ក្រោយ ) និង​សាច់​បី​ជាន់​ច្រើនពេក ។ ការសិក្សា​នេះ​បាន​រកឃើញថា សាច់​ក្រហម​ដែល​មិន​ត្រូវ​បាន​កែច្នៃ​ដូចជា សាច់គោ សាច់ជ្រូក​ធម្មតា ឬ​សាច់​ចៀម មិនបង្កើត​អត្រា​កើត​ជំងឺ​ទាំងនេះ​ទេ ។ ការស្រាវជ្រាវ​ដោយ Harvard School of Public Health នៅ​សហរដ្ឋអាមេរិក បាន​វិភាគ​ទម្លាប់​ទទួលទាន​សាច់ របស់​មនុស្ស​ជាង​មួយ​លាន​នាក់ ។​

​    ​ការស្រាវជ្រាវ​នេះ​បាន​សន្និដ្ឋានថា អ្នក​ដែល​ទទួលទាន​សាច់​កែច្នៃ ក្នុង​បរិមាណ​ច្រើន​មាន​អត្រា​កើត​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​ប្រភេទ​២ ក្នុង​កម្រិត​ខ្ពស់ ។ ការពិនិត្យ​មើល​ឡើង​វិញ លើ​ការសិក្សា​តាម​បែប​វិទ្យាសាស្ត្រ​២០​លើក បាន​រកឃើញថា ជា​មធ្យម​មាន​អត្រា​កើត​ជំងឺ​បេះដូង​កើនឡើង ៤២​ភាគរយ និង​អត្រា​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ ខ្ពស់​រហូតដល់​១៩​ភាគរយ សម្រាប់​មន​ស្ស​ភាគច្រើន ដែល​ទទួល​ទាន​សា​ច់ក​ឈ​ច្នៃ ៥០g រៀងរាល់ថ្ងៃ ។​

​    ​បរិមាណ ៥០g គឺ​ប្រហែល​ស្មើ​នឹង​សាច់ជ្រូក​បី​ជាន់​២​បន្ទះ ឬ​សាច់​ក្រម​មួយ​ដុំ ។ អ្នកឯកទេស​អះអាងថា វា​មិនមែន​ដោយសារ​សាច់​តែមួយ​មុខ​ទេ ដែល​មិនល្អ​ចំពោះ​សុខភាព​នោះ ប៉ុន្តែ​អំបិល​និង​សារធាតុ​គីមី ដែល​ធ្វើឲ្យ​ទុក​បាន​យូរ ដែល​គេ​ប្រើ​នៅ​ក្នុង​ដំណើរការ ធ្វើឲ្យ​ទុក​បាន​យូរ​ផងដែរ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment