Thursday, June 10, 2010

ឆ្កែ​ប្រែក្លាយ​ជា​សត្វ​ខ្លា

Zjhmmmvkmzបើសិន​សត្វ​ដ៏​ចម្លែក​នេះ​គ្រហឹម​អ្នក អ្នកនឹង​មិនដឹង​ធ្វើ​យ៉ាងណា​នោះទេ​គឺ​ថា​ត្រូវរ​ត់​ពី​វាឬ​អង្អែល​ក្បាល​របស់​វា​និង​ផ្តល់​ចំណីអាហារ​អោយ​វា​ឬ​យ៉ាងណា​។​

​មើល​ពី​ចម្ងាយ ក្រឡា​ឆ្នូត​ខ្មៅ​និង​ពណ៌​លឿងទុំ​របស់​វា​ធ្វើអោយ​វា​មើល​ទៅ​ដូច​សត្វ​ខ្លា​គួរអោយខ្លាច​មួយ​ក្បាល​។​

​ប៉ុន្តែ​តាម​ពិត វា​ជា​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​ម្ចាស់​របស់​វា​នៅ​ក្នុង​ប្រទេស​ចិន​បាន​លាប​ពណ៌​អោយ​វា​ដូច​ជា​សត្វ​ខ្លា​។​

​ជនជាតិ​ចិន​មាន​ទំនោរ​ទៅរក​អ្វី​ដែល​ប្លែកៗ ហើយ​វា​ក៏​មិន​ជា​ការចម្លែក​ដែរ​ដែល​ម្ចាស់​ឆ្កែ​នាំ​វា​ទៅ​កន្លែង​លាង​សំអាត​ខ្លួនប្រាណ​របស់​វា​ជា​ទី​ដែល​វា​មិន​ត្រឹមតែ​ត្រូវបាន​កក់​សាប៊ូ​សំអាតខ្លួន​និង​កាត់​តម្រឹម​រោម​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ត្រូវ​បាន​លាប​ពណ៌​ចម្រុះ​ពណ៌​ទៀត​ផង​ដែរ​។

Ndbmm2e5mwZdk0oddkzwZme4mjiyng

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

No comments:

Post a Comment