

តាមការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺគាំងបេះដូងកើតឡើងនៅពេលដែលដំណើរការលំហូរឈាមក្នុងសរសៃឈាមត្រូវស្ទះ ។ បេះដូងមានតួនាទីយ៉ាងសំខាន់ក្នុងការបូម ឈាមសំរាប់បំរើការក្នុងរាងកាយទាំងមូល។ នៅពេលដំណើរការបូមឈាមត្រូវរំខាន ដោយសារអ្វីមួយ ឬដំណើរការបូមឈាមប្រព្រឹត្ដទៅមិនបានសមស្របនឹងបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬដល់ស្លាប់ទៀតផង ។ ជំងឺគាំងបេះដូងតែងតែកើតមានចំពោះអ្នកដែលហូបចំណីអាហារពុំសូវមានជាតិបំប៉ន អ្នកដែលចូលចិត្ដជក់បារី និងអ្នកមិនសូវបានហាត់ប្រាណ ។ តាមការសិក្សាស្រាវជ្រាវដោយអ្នកវិទ្យាសាស្ដ្រអង់គ្លេសរកឃើញថា ជំងឺគាំងបេះដូងកើតលើបុរសច្រើនជាងស្ដ្រី ។ ដូច្នេះការហូបអាហារសំបូរទៅដោយជាតិ បំប៉ន ការមិនជក់បារី និងការហាត់ប្រាណ ជាមធ្យោបាយដ៏ល្អដើម្បីទប់ស្កាត់ការកើតជំងឺគាំងបេះដូង ។
ចំណែកជំងឺដាច់សរសៃឈាមក្នុងខួរក្បាលមាន២ប្រភេទ គឺកើតឡើងដោយសារការកកស្ទះឈាមក្នុងខួរក្បាល និងដោយសារការផ្ទុះសរសៃឈាមក្នុងខួរក្បាល ។ ករណីទាំង២នេះកើតឡើងដោយសារក្នុងខួរក្បាលមានអុកស៊ីិហ្សែនមិនគ្រប់គ្រាន់ ឬ ដោយសារកោសិកាឈាមរងការបំផ្លាញ ។
ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលអាចបញ្ចៀសបានដោយការហូបចំណីអាហារមានជីវជាតិបំប៉ន មិនជក់បារី និងការទទួលទានគ្រឿងស្រវឹងតិចតួច ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment