ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា រដ្ឋាភិបាលកម្ពុជា បានអះអាងថាខ្លួននឹង
បន្តនយោ បាយលើកស្ទួយសេរីភាពកុមារ ជាពិសេសបង្កលក្ខណៈងាយស្រួល
ឱ្យកុមារគ្រប់រូប នៅទូ ទាំងប្រទេសបានចូលរៀន និងកាត់បន្ថយឱ្យបានជា
អតិបរមានូវរាល់ការងារទម្រង់ធ្ងន់ធ្ងរលើកុមារ។
ជាបន្តសូមស្តាប់របាយការណ៍របស់លោក សយ សុភា ពីរាជធានីភ្នំពេញដូចតទៅ៖
រដ្ឋាភិបាលកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងទិវាសិទ្ធិកុមារអន្តរជាតិថា ការផ្តល់ឱកាស
ចូលរៀន ដល់កុមារ គឺជាកិច្ចការដ៏ចំាបាច់បំផុតដែលត្រូវធ្វើដោយខានមិនបាន។
ម្យ៉ាងការលើកកម្ពស់ សុខមាលភាពកុមារឱ្យកាន់តែមុតមាំ ដោយធានាបានថា កុមារ
កម្ពុជា មានសុខភាពរឹងមាំ។
បន្ថែមលើសពីនេះ នៅក្នុងកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច ក៏បានដាក់ចេញនូវ
ការបន្ត ពង្រឹងពង្រីកការអនុវត្តសិទ្ធិជាមូលដ្ឋានទាំង ៤ របស់កុមារ បន្តអនុវត្តគោល
នយោបាយ ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានអប្បបរមាសម្រាប់ការថែ
ទាំកុមារ តាម មណ្ឌល និងមិនតែប៉ុណ្ណោះ ប្រមូលផ្តុំដោះស្រាយបញ្ហា កុមារកំព្រា
កុមារ ពិការ កុមារ នៃគ្រួសារ ក្រីក្រផងដែរ ព្រមទាំងបំផុសចលនា ៣ ល្អ របស់កុមារ
កូនល្អ សិស្សល្អ មិត្តល្អ។
ជាមួយគ្នានេះសម្រាប់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ក្រៅ
តែពី បានចូលរួមអបអរសាទរទិវានេះ លោកក៏បានស្នើឱ្យរដ្ឋាភិបាលគិតគូរឱ្យបានគ្រប់
ជ្រុងជ្រោយ ដល់ការធានាបាននូវការចូលរៀនឱ្យបានតិចបំផុតរៀនចប់ថ្នាក់ទី៩។
ប្រធានសមាគមគ្រូបង្រៀនរូបនេះ បានថ្លែងការចាប់អារម្មណ៍ទៀតថា ៖
(សំឡេងលោក រ៉ុង ឈុន)។
ទាក់ទងនឹងការចូលរៀនរបស់កុមារ សហគមន៍អឺរ៉ុប បានផ្តល់ជំនួយជាប្រាក់ឥតសំណង
ប្រមាណ៣០លានអឺរ៉ូ ដល់ក្រសួងអប់រំយុវជននិងកីឡា ជាអ្វីដែលសហគមន៍នេះ ផ្តល់ការ គាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕
(ដកស្រង់ពីវិទ្យុអូស្ត្រាលី)
No comments:
Post a Comment