Thursday, June 10, 2010

ធនាគារ​ជាតិ​ចាត់​វិធានការណ៍​ធ្វើឲ្យ​ប្រាក់​រៀល​មាន​ស្ថេរ​ភាព


ធនាគារ​ជាតិ​កម្ពុជា​បាន​ដាក់​ប្រាក់​ ៣​លាន​ដុល្លារ​​​បន្ថែម​ទៀត​ ទិសដៅ​ទិញ​ប្រាក់​រៀល​​ ក្នុង​ការ​ដេញ​ថ្លៃ​មួយ​ដើម្បី​ធ្វើ​ឲ្យ​​ប្រាក់​រៀល​មាន​ស្ថេរ​ភាព ដែល​ក្នុង​​សប្ដាហ៍​ថ្មីៗ​នេះ​ប្រាក់​រៀល​បាន​ចុះ​ថ្លៃ​។

តាម​សេចក្តី​ប្រកាស​កាល​ពីថ្ងៃ​​ច័ន្ទ​ ដែល​បាន​ឃើញ​នៅ​ថ្ងៃ​អង្គារ៍​កន្លង​មក​នេះ ពី​​ធនាគារ​ជាតិ​កម្ពុជា​ដែល​បាន​យល់​ព្រម​​ដោយ​​​​អគ្គ​នាយក​ធនាគារ​ជាតិ​​កម្ពុជា តាល ណៃអ៊ឹម ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​បាន​ដាក់​លុយ​ ១​លាន​ដុល្លារ​ក្នុង​ការ​ដេញថ្លៃ​នីមួយៗ​​កាល​ពី​ថ្ងៃច័ន្ទ ថ្ងៃពុធ និង​ថ្ងៃសុក្រ​ ក្នុង​សប្តាហ៍​នេះ​។​ អ្នក​ដេញ​ថ្លៃ​ អាច​ជា​ធនាគារ​ពាណិជ្ជ​ អ្នក​​ទទួល​​បាន​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើការ​ប្តូរ​ប្រាក់​ និង​ក្រុមហ៊ុន​។

មន្ត្រី​ធនាគារ​កណ្តាល​ម្នាក់​ ដែល​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ​"​ការ​ដាក់​ដេញ​ថ្លៃ​​តម្លៃ​ ១​លាន​ដុល្លារ​ កាលពី​ថ្ងៃ​ច័ន្ទ​ មាន​​អ្នក​ប្តូរ​ប្រាក់​ចំនួន ៩​នាក់​ ​បាន​ចូលរួម​។ ជា​លទ្ធផល​ ហាង​ប្តូរ​ប្រាក់​ វង្ស រិទ្ធី នៅ​ក្បែរ​ផ្សារ​អូឡាំពិច​ រាជធានី​ភ្នំពេញ បាន​ឈ្នះ​លើ​ការ​ដេញ​ថ្លៃ​ ដោយ​ប្រាក់​រៀល ៤.២៣២​រៀល ស្មើ​នឹង​ប្រាក់ដុល្លារ ១​ដុល្លារ​​"​។​

កាលពី​ថ្ងៃ​​អង្គារ៍​​នេះ ប្រាក់​រៀល​បាន​ធ្លាក់​ចុះ​ ១,៦៧% ពី​ ៤.២០៦​​រៀល​ក្នុង​១​ដុល្លារ​ ​ មក​ត្រឹម ៤.១៩០​រៀល​ក្នុង​១​ដុល្លារ​ ចាប់​ពី​ពាក់​កណ្តាល​ខែ​មេសា​មក​ម៉្លេះ​។

នេះជា​​លើក​ទី២​ហើយ​ដែល​​​ធនាគារ​ជាតិ​កម្ពុជា​លូក​ដៃ​ចូល​​​ក្នុង​ករណី​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​ស្ថេរ​ភាព បន្ទាប់​ពី​ប្រាក់ដុល្លារ​ដាក់​ដេញ​ថ្លៃ​ ៤​លាន​ដុល្លារ​ ក្នុង​២​សប្តាហ៍​​ចុង​ក្រោយ​នេះ​។

ក្រុម​អ្នក​វិភាគ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា ថវិកា​ប្រមាណ​ជា​ ៥០០​លាន​ដុល្លារ​នៃ​ប្រាក់​រៀល​ ត្រូវ​បាន​​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា ហើយ​ថ្មីៗ​នេះ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​រៀល​ ដោ​យ​សារ​​តែ​ប្រាក់ដុល្លារ​ និង​ប្រាក់ដុល្លារ​ដែល​ហូរ​ចូល​មក​កម្ពុជា​តាម​រយៈ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ រួម​ទាំង​ថ្មីៗនេះ​ប្រាក់​អឺរ៉ូ​ក៏​ធ្លាក់​ចុះ​ដែរ​៕​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment