Thursday, June 10, 2010

ការ​ខ្វែង​គំនិត​រវាង​សហចៅក្រម​ស៊ើប​អង្កេត នៅ​តុលាកា​រ​ខ្មែរ​ក្រហម

លោក យូ ប៊ុនឡេង (ឆ្វេង) និង​លោក Marcel Lemonde(ស្តាំ)នៅថ្ងៃពុធនេះ តុលាការ​ខ្មែរក្រហម បាន​ប្រកាស​ពី​ការ​ខ្វែង​យោបល់​គ្នា រវាង​សហចៅក្រម​ស៊ើប​អង្កេត​ក្នុង​តុលាការ​ខ្មែរ​ក្រហម គឺ​លោក យូ ប៊ុនឡេង និង​ចៅក្រម​បារាំង លោក ម៉ាសែល ឡឺម៉ុងដ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ពេលវេលា​សម​ស្រប​នៃ​ចំណាត់​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង ០០៣ និង ០០៤។

ការស៊ើបអង្កេតលើសំណុំរឿងថ្មីនេះ ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​លើ​មេ​ដឹកនាំ​ខ្មែរ​ក្រហម ៥ រូប​ផ្សេង​ទៀត។

តាម​សេចក្តី​ប្រកាស ចំពោះ​ផែនការ​នៃ​ការ​ស៊ើប​សួរ នៅ​ក្នុង​សំណុំ​រឿង​លេខ ០០៣ និង ០០៤ ដែល​ត្រូវ​រៀបចំ សម្រាប់​រយៈ​ពេល​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ គឺ​សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាសែល ឡឺម៉ុងដ៍ នឹង​បន្ត​ដំណើរ​ការងារ តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ដោយ​ពុំ​មាន​ចៅក្រម​ជាតិ លោក យូ ប៊ុនឡេង ចូល​រួម​ទេ៕

(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)

No comments:

Post a Comment