Friday, June 4, 2010
ក្រុមប្រទេសជាដៃគូបានផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជានូវថវិកា១.១០០ លានដុល្លារ សំរាប់ឆ្នាំ២០១០
រាជធានីភ្នំពេញ ៖ ក្រុមប្រទេសអ្នក ផ្ដល់ជំនួយ និងដៃគូអភិវឌ្ឍន៍ផ្សេងៗបាន សំរេចផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជានូវ ថវិកា១.១០០លានដុល្លារ បន្ទាប់ពីវេទិកាកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍កម្ពុជាលើកទី៣ បានបញ្ចប់ទៅកាលពីល្ងាចថ្ងៃទី៣ មិថុនា ឆ្នាំ២០១០ នៅវិមានរដ្ឋាភិបាល (CDC) ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងមានការអញ្ជើញចូលរួមពីដៃគូអភិ វឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល និង បណ្ដាញហិរញវត្ថុអន្ដរជាតិផ្សេងៗ ។
វេទិកានេះបានពិគ្រោះយោបល់ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈមព្រមទាំងរួមគ្នា កំណត់វិធានការចាំបាច់នានាសំរាប់ពន្លឿនកិច្ចអភិវឌ្ឍន៍ប្រទេស ដើម្បីពង្រឹងភាពជាដៃគូ បង្កើនប្រសិទ្ធភាព និងគណនេយ្យភាពទ្វេ ទិសនៃធនធានសាធារណៈសំរាប់ឈានទៅ សំរេចឱ្យបាននូវបណ្ដាគោលដៅនៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្មដែល ជាឧបករណ៍របស់រាជរដ្ឋាភិបាលសំរាប់អនុវត្ដយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី២ ។
សូមរំលឹកឡើងវិញថា វេទិកាកិច្ចសហ ប្រតិបត្ដិការអភិវឌ្ឍន៍កម្ពុជាលើកទី៣ នេះ បានបើកធ្វើកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។ វេទិកាលើកទី៣នេះ ប្រារឰធ្វើឡើងចំ ពេលដែលវិបត្ដិហិរញវត្ថុនិងសេដ្ឋកិច្ចសាកល លោកបានថមថយចុះទៅវិញ ហើយសញានៃ ការងើបឡើងវិញក៏បានបង្ហាញរូបរាងកាន់តែច្បាស់ឡើង ថ្វីដ្បិតប្រព័ន្ធសេដ្ឋកិច្ចនិងហិរញវត្ថុ សាកលលោកនៅត្រូវបន្ដប្រឈមនឹងហា និភ័យចំបងៗមួយចំនួនក៏ដោយ ។ ក្រោយ ដានដែលបន្សល់ទុកដោយផលប៉ះពាល់ អាក្រក់នៃវិបត្ដិសាកលលោកនេះ គឺយើីង អាចមើលឃើញប្រាកដប្រជាជាងមុន ពីសុខុ មាលភាពរួមនៃសេដ្ឋកិច្ចកម្ពុជា និងមូលដ្ឋាន គ្រឹះដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីបាន ប្រឈមនឹងការបក់បោកពីព្យុះនៃវិបត្ដិក៏ដូចជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលនិងប្រជាជនកម្ពុជា នៅក្នុងដំណាក់កាល ដ៏លំបាកលំបិននោះ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ប្រវត្តិសាស្ត្រ,
ព័ត៌មាន,
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment