ភាសាខ្មែរ
ឯកសារដកស្រង់៖វិគីភីឌាភាសាខ្មែរ
ភាសាខ្មែរ ឬខេមរភាសា គឺជាភាសារបស់ ប្រជារាស្ត្រខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ។ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើផែនដី។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ឆ្នាំមុនមកម៉្លេះ។ ភាសាខ្មែរមានអនុភាពលើភាសាថៃ និងភាសាឡាវភាសានោះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរដែលពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃនិងភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមន និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្រ្កឹត។
| ភាសាខ្មែរ | |
| ប្រទេសនិយាយ | ប្រទេសកម្ពុជា, វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, បារាំង, កាណាដា, អូស្រ្តាលី |
| តំបន់ | អាស៊ីអាគ្នេយ៍ |
| ចំនួនអ្នកនិយាយ | ១៥៧០ ~ ២១៦០ម៉ឺននាក់ |
| លំដាប់លេខ | |
| ក្រុមភាសា | ក្រុមភាសាអូស្រ្តូអាស៊ី មន-ខ្មែរ មន-ខ្មែរខាងកើត ភាសាខ្មែរ |
| មុខងារជាផ្លូវការ | |
| ភាសាផ្លូវការនៅ | |
| គ្រប់គ្រងដោយ | |
| កូដភាសា | |
| ISO 639-1 | km |
| ISO 639-2 | khm |
| ISO/DIS 639-3 | khm (ខ្មែរកណ្តាល) kxm (ខ្មែរខាងជើង) |
| SIL | KMR |
អក្សរ
ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញប្រទេសវៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១។
ព្យញ្ជនៈ
| ក | ខ | គ | ឃ | ង |
| ច | ឆ | ជ | ឈ | ញ |
| ដ | ឋ | ឌ | ឍ | ណ |
| ត | ថ | ទ | ធ | ន |
| ប | ផ | ព | ភ | ម |
| យ | រ | ល | វ | ស |
| ហ | ឡ | អ |

សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។
ជើងរបស់ព្យញ្ជនៈ
| ក្ក | ខ្ខ | គ្គ | ឃ្ឃ | ង្ង |
| ច្ច | ឆ្ឆ | ជ្ជ | ឈ្ឈ | ញ្ញ |
| ដ្ដ | ឋ្ឋ | ឌ្ឌ | ឍ្ឍ | ណ្ណ |
| ត្ត | ថ្ថ | ទ្ទ | ធ្ធ | ន្ន |
| ប្ប | ផ្ផ | ព្ព | ភ្ភ | ម្ម |
| យ្យ | រ្រ | ល្ល | វ្វ | ស្ស |
| ហ្ហ | ឡ | អ្អ |
ស្រៈនិស្ស័យ
| អា | អិ | អី | អឹ | អឺ | អុ | អូ | អួ |
| អើ | អឿ | អៀ | អេ | អែ | អៃ | អោ | |
| អៅ | អុំ | អំ | អាំ | អះ | អិះ | អុះ | |
| អេះ | អោះ |
ស្រៈពេញតួ
| អា | ឥ | ឦ | ឧ | ឧុ | ឪ | ឫ |
| ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឩិ៏ |
លេខ
| ០ | ១ | ២ | ៣ | ៤ | ៥ |
| ៦ | ៧ | ៨ | ៩ |
បន្ថែម
| ញ៉ | អ់ | អ៊ |
ចំណោទលេខ
- បូក (+)
- ដក ( − )
- សើ្ម (=)
- គុណ (x)
- ចែក (/)
- ធំជាង (>)
- តូចជាង(<)
- ធំជាងឬស្មើ

- តូចជាងឬស្មើ

No comments:
Post a Comment