Friday, December 25, 2009
Thursday, November 19, 2009
បញ្ជីរាយនាមប្រាសាទខ្មែរ
បញ្ជីរាយនាមប្រាសាទខ្មែរ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរមួយចំនួន ដែលមាននៅប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ។
ប្រាសាទខ្មែរលើទឹកដីកម្ពុជា
ប្រាសាទភាគច្រើនស្ថិតនៅខេត្តសៀមរាប។ ប្រាសាទដែលមិនស្ថិតនៅខេត្តសៀមរាប ត្រូវបានបញ្ជាក់ឈ្មោះទីតាំងនៅក្នុងវង់ក្រចក។ រាយនាមប្រាសាទត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។
១- | ប្រាសាទកោះកេរ (ខេត្តព្រះវិហារ) |
២- | ប្រាសាទក្រវាន់ |
៣- | ប្រាសាទក្រោលគោ |
៤- | ប្រាសាទកុដិគូរ |
៥- | ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប) |
៦- | ប្រាសាទគុហនគរ (ខេត្តកំពង់ធំ) |
៧- | ប្រាសាទកំពង់ព្រះ |
៨- | ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម) |
៩- | ប្រាសាទគោកបេង (ខេត្តព្រះវិហារ) |
១០- | ប្រាសាទចៅសាយទេវតា |
១១- | ប្រាសាទចៅស្រីវិបុល |
១២- | ប្រាសាទជប់ពល (ខេត្តតាកែវ) |
១៣- | ប្រាសាទដំបងដែក |
១៤- | ប្រាសាទថ្មបាយក្អែក |
១៥- | ប្រាសាទតាកែវ |
១៦- | ប្រាសាទតានៃ |
១៧- | ប្រាសាទតាព្រហ្ម |
១៨- | ប្រាសាទតាព្រហ្ម (ខេត្តតាកែវ) |
១៩- | ប្រាសាទតាមាន់ធំ(ខេត្តឧត្ដរមានជ័យ) |
២០- | បា្រសាទតាមាន់តូច(ខេត្តឧត្ដរមានជ័យ) |
២១- | បា្រសាទតាក្របី(ខេត្តឧត្ដរមានជ័យ) |
២២- | ប្រាសាទតាសោម |
២៣- | ប្រាសាទត្រពាំងផុង |
២៤- | ប្រាសាទទ |
២៥- | ប្រាសាទទេពប្រណម្យ |
២៦- | ប្រាសាទទន្លេស្ងួត |
២៧- | ប្រាសាទធម្មនន្ត |
២៨- | ប្រាសាទនរាយ (ខេត្តព្រះវិហារ) |
២៩- | ប្រាសាទនាគព័ន្ធ |
៣០- | ប្រាសាទនាងខ្មៅ (ខេត្តតាកែវ) |
៣១- | ប្រាសាទបក្សីចាំក្រុង |
៣២- | ប្រាសាទបន្ទាយក្តី |
៣៣- | ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ) |
៣៤- | ប្រាសាទបន្ទាយធំ |
៣៥- | ប្រាសាទបន្ទាយព្រៃ |
៣៦- | ប្រាសាទបន្ទាយសំរែ |
៣៧- | ប្រាសាទបន្ទាយស្រី |
៣៨- | ប្រាសាទបាកាន ស្រុកកំពង់ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទនេះ ពួកបស្ចិមប្រទេសហៅដោយច្រឡំថា ព្រះខ័នកំពង់ស្វាយ) |
៣៩- | ប្រាសាទបាគង (ក្រុមប្រាសាទរលួស) |
៤០- | ប្រាសាទបាតជុំ |
៤១- | ប្រាសាទបាណន់ (ខេត្តបាត់ដំបង) |
៤២- | ប្រាសាទបាពួន |
៤៣- | ប្រាសាទបាយ័ន |
៤៤- | ប្រាសាទបាសែត (ខេត្តបាត់ដំបង) |
៤៥- | ប្រាសាទបឹងមាលា |
៤៦- | ប្រាសាទប្រែរូប |
៤៧- | ប្រាសាទព្រៃ |
៤៨- | ប្រាសាទព្រៃក្មេង |
៤៩- | ប្រាសាទព្រៃប្រាសាទ |
៥០- | ប្រាសាទព្រះខ័ន |
៥១- | ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស) |
៥២- | ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម) |
៥៣- | ប្រាសាទព្រះប៉ាលីឡៃ |
៥៤- | ប្រាសាទព្រះពិធូ |
៥៥- | ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ) |
៥៦- | ប្រាសាទភូមិប្រាសាទ |
៥៧- | ប្រាសាទភ្នំក្រវាន់ |
៥៨- | ប្រាសាទភ្នំក្រោម |
៥៩- | ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ) |
៦០- | ប្រាសាទភ្នំធំ |
៦១- | ប្រាសាទភ្នំបាខែង |
៦២- | ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង) |
៦៣- | ប្រាសាទភ្នំបាសិទ្ឋ |
៦៤- | ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម) |
៦៥- | ប្រាសាទភ្នំបូក |
៦៦- | ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ) |
៦៧ | - ប្រាសាទមានជ័យ |
៦៨- | ប្រាសាទមេបុណ្យខាងកើត |
៦៩- | ប្រាសាទមេបុណ្យខាងលិច |
៧០- | ប្រាសាទយាសពាន (ទន្លេបាទី) |
៧១- | ប្រាសាទយាយពៅ (ខេត្តតាកែវ) |
៧២- | ប្រាសាទរោងរមុង |
៧៣- | ប្រាសាទលាក់នាង |
៧៤- | ប្រាសាទលលៃ (ក្រុមប្រាសាទរលួស) |
៧៥- | ប្រាសាទល្បើក |
៧៦- | ប្រាសាទវត្តខ្នារ |
៧៧- | ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម) |
៧៨- | ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង) |
៧៩- | ប្រាសាទវិមានអាកាស |
៨០- | ប្រាសាទស្នឹង (ខេត្តបាត់ដំបង) |
៨១- | ប្រាសាទសំបូរព្រៃគុប (ខេត្តកំពង់ធំ) |
៨២- | ប្រាសាទស្រឡៅ |
៨៣- | ប្រាសាទស្វាយព្រាហ្មណ៍ |
៨៤- | ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម) |
៨៥- | ប្រាសាទអកយំ |
៨៦- | ប្រាសាទអង្គរវត្ត |
៨៧- | ប្រាសាទអណ្ដែត |
៨៨- | លានជល់ដំរី |
៨៩- | លានស្ដេចគម្លង់ |
៩០- | ស្ពានថ្ម |
៩១- | ស្រះស្រង់ |
ប្រាសាទខ្មែរលើទឹកដីថៃ
១- | ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province) |
២- | ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានណ័យថា « ធំ ») ខេត្តប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province) |
៣- | បា្រសាទមឿងតាំ (ปราสาทเมืองต่ำ) (Prasat Muang Tam, Buriram Province) |
៤- | បា្រសាទភ្នំវ៉ាន់ (ปราสาทพนมวัน) ខេត្តនគររាជសីមា (គោរាជ) (Prasat Phnom Wan, Khorat Province) |
៥- | បា្រសាទស្ដុកកក់ធំ ខេត្តស្រះកែវ (Prasat Sdok Kok Thom, Sakeo Province) |
៦- | បា្រសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី (Prasat Muang Sing, Kanchanaburi Province) |
៧- | បា្រសាទភូមិសម្បូណ៌ ខេត្តស៊ីសៈកេត (Prasat Ban Sambo, Sisaket Province) |
៨- | បា្រសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ) (Prasat Hin Nang Ram, Khorat Province) |
៩- | បា្រសាទបា្រង្គគូ ខេត្តស៊ីសៈកេត (Prasat Prang Ku, Sisaket Province) |
១០- | បា្រសាទស៊ីខរភូមិ ខេត្តសុរិន្ទ (Prasat Si Khoraphum, Surin Province) |
ប្រាសាទខ្មែរលើទឹកដីលាវ
១- | ប្រាសាទវត្តភូ ឬប្រាសាទវត្តភ្នំ |
ប្រាសាទខ្មែរលើទឹកដីវៀតណាម
១- | ប្រាសាទប្រាំល្វែង ភាសាវៀតណាមហៅតំបន់ដែលជាទីតាំងនៃប្រាសាទនេះថា ថាបមឿយ (Tháp Mười) ។ |
Labels:
កម្ពុជា,
ចំណេះដឹងទូទៅ,
ប្រវត្តិសាស្ត្រ
Wednesday, November 18, 2009
របៀបតម្លើថគំរូរចនា នានាក្នុង WordPress 2.8
How To Install A Theme In Wordpress 2.8
Labels:
ព័តមានវិទ្យា,
អ៊ីធឺនែត
How To Upgrade To WordPress 2.8 In 3 Easy Steps

Monday, November 16, 2009
វិធីសាស្ត្រក្នុងការ Linux: openSuSE 11.1
Beginner's guide to Linux: openSuSE 11.1 installation guide
(Source:http://www.youtube.com )
(Source:http://www.youtube.com )
Labels:
ព័តមានវិទ្យា,
វីដេអូសិក្សា
ស្វែងរកអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា
Seek out NGOs in Cambodia
After I got training at CDC (Cambodia Development Council) on NGO Online Database. I found that it was an important training.
For now on, I could seek out the number of NGOs in Cambodia even not all especially in each province.
I think that this website could provide all peoples and NGOs stakeholders to know more about NGOs activities in Cambodia.
Anyways, you can log into this website with this address: http://cdc.khmer.biz

Friday, November 13, 2009
Saturday, November 7, 2009
ការប្តូរលំដើមខ្មែរយូនីកូដ (Default Khmer Un icode Font) នៅលើ IE (Internet Explorer)
ការប្តូរលំដើមខ្មែរយូនីកូដ (Default Khmer Unicode Font) នៅលើ IE (Internet Explorer)
រូបខាងក្រោមនេះ គឺបង្ហាញពីទ្រង់ទ្រាយអក្សរខ្មែរយូនីកូដក្នុងលំនាំ Khmer Mool1 ។
ដើម្បីប្តូរលំនាំទ្រង់ទា្រយអក្សរខ្មែរយូនីកូដពី Khmer Mool1 ទៅជាទ្រងទ្រាយអក្សរខ្មែរយូនីកូដផ្សេងៗទៀតនោះ អ្នកអាចមនុវត្តដូចខាងក្រោម៖
១- ចុចលើ Tools Menu បន្ទាប់មកជ្រើសរើសយក Internet Options
២- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖
- បន្ទាប់មកចុចលើប៊ូតុង Fonts
៣- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖
- ប្តូរលក្ខណៈលំនាំភាសាពី Latin based (រឺ ភាសារផ្សេងៗទៀត) ទៅជាភាសា Khmer (ខ្មែរ)
- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖
៤- ប្តូរទ្រង់ទា្រយអក្សរខ្មែរយូនីកូដតាមលំនាំ Khmer Mool1ទៅជា Khmer OS System
៥- ចុចប៊ូតុង OK

Friday, November 6, 2009
ការតម្លើងខ្មែរយូនីកូដ
ការតម្លើងខ្មែរយូនីកូដ
នៅក្នុងការតម្លើងខ្មែរយូនីកូដ គឺតម្រូវអោយមានឌីស WINDOW សម្រាប់ដាក់ចូលក្នុងម៉ាស៊ីន ដើម្បីទាញយកឯកសារចាំបាច់មួយចំនួនមកប្រើ ហើយឯកសារនោះគឺ i386 ។ មូលហេតុដែលតម្រូវអោយមាន i386 ព្រោះថាវាជាប់ទាក់ទងនឹងការតម្លើង សមាសធាតុផ្សេងៗរបស់ភាសានៅលើ WINDOW “Install file complex script and right-left language (including Thai)” ។
ក្នុងករណីមិនមានឌីស Window អ្នកអាចទាញយកឯកសារ i368 និង ខ្មែរយូនីកូដពីតំណភ្ជាប់ខាងក្រោម៖
របៀបតម្លើងខ្មែរយូនីកូដ
១-ចុចលើ Start រួចជ្រើសយក Run
២-វាយពាក្យ Control Panel ក្នុងប្រអប់ រួចចុច OK
២-ផ្ទាំង Control Panel នឹងបង្ហាញដូចរូបខាងក្រោម
-បន្ទាប់មកជ្រើសយក Date, Time, Language and Regional Options
៣-ផ្ទាំង Date, Time, Language and Regional Options នឹងបង្ហាញដូចរូបខាងក្រោម
- បន្ទាប់មកជ្រើសយក Add other Languages
៤-ផ្ទាំង Regional and Language Options នឹងបង្ហាញដូចរូបខាងក្រោម
- បន្ទាប់មកជ្រើសយក Install file complex script and right-left language (including Thai)
៥-ផ្ទាំង Install Supplemental Language Support នឹងបង្ហាញដូចរូបខាងក្រោម
- ចុចលើ OK
៥-ចុចលើ Apply

កាលប្រវត្តិរបស់ប្រទេសកម្ពុជា
កាលប្រវត្តិរបស់ប្រទេសកម្ពុជា
(ឯកសារ៖កាសែត)
ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។
ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា ត្រូវបានបែងចែកជាអាណាខែត្រតូចៗជាច្រើនហើយអាណាខែត្រទាំងនោះជាគូ ប្រជែងនឹងគ្នាដែលជាឧបសគ្គរារាំងដល់ការបង្រួបបង្រួមអោយក្លាយទៅ ជាអាណាចក្រតែមួយ។
សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជាអាណាចក្រខែ្មរ។ មហាក្សត្រទាំងឡាយដែលស្នងរាជ្យបន្តពីព្រះអង្គបានធ្វើអោយ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយបានបន្សល់ទុកនូវបា្រង្គបា្រសាទជាច្រើនរហូតមកដល់សម័យក្រោយអង្គរ។
ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង អង្គរត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់ពីមានសង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេចខ្លះទៅពឹងប្រទេសសៀម ស្តេចខ្លះទៀតទៅពឹងប្រទេសអណ្ណាមដែលជាប្រទេសជិតខាង របស់ខ្លួនអោយជួយ ដោយសន្យាកាត់ទឹកដីអោយទៅប្រទេសទាំងពីរនោះ។
ឆ្នាំ១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និងប្រទេសវៀតណាមមកលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណាចក្រកម្ពុជាដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០ ០០០គីឡូម៉ែត្រការ៉េ។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំងបានប្រែក្លាយ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។
ឆ្នាំ១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេសសៀមក៏ព្រមប្រគល់ខែត្រខ្មែរចំនួនបីមកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និងស៊ីសុផុនដែលរួមមានផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រការ៉េ។
ឆ្នាំ១៩៣៩
លោក Jules Brévié ដែលជាអគ្គទេសាភិបាលប្រចាំនៅឥណ្ឌូចិនបានកំណត់ដែនកោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និងកូស៊ាំងស៊ីន។ ក្រោយមក ខ្សែបន្ទាត់ប្រេវីយេត្រូវបានចាត់ទុកជាព្រំប្រទល់ទឹករវាង ប្រទេសខ្មែរ និងប្រទេសវៀតណាម។
ថ្ងៃទី២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាងរបបវីស៊ីបានលើកព្រះអង្គម្ចាស់នរោត្តម សីហនុ អោយឡើងសោយរាជ្យ។
ថ្ងៃទី៩ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ។
ថ្ងៃទី២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន។
ថ្ងៃទី៣ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ បានផ្ទេររាជ្យថ្វាយព្រះបិតាព្រះអង្គព្រះនាមព្រះអង្គម្ចាស់ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្សនេះបានឈ្នះឆ្នោតដាច់ នៅខែកញ្ញា ហើយទ្រង់បានជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។
ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធមិនឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។
ឆ្នាំ១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់ហៅអ្នកដែលប្រកាន់ឆ្វេង។
ឆ្នាំ១៩៦៥
ប្រទេស កម្ពុជាបានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាលក្រុងវ៉ាស៊ីតោនចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយបានផ្តល់ភ្លើងខៀវអោយទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។
ថ្ងៃទី១ កញ្ញា ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បានថ្លែងសន្ទរកថានៅទីក្រុងភ្នំពេញអំពាវនាវអោយអាមេរិកដកទ័ពចេញពីប្រទេសវៀតណាម។
ថ្ងៃទី១៨ មីនា ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គបានអំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះអង្គបានបង្កើតរដ្ឋាភិបាលនៅទីក្រុងប៉េកាំង ដោយបានបញ្ចូលអ្នកប្រកាន់របបកុម្មុយនីស្ត ទៅក្នុងរដ្ឋាភិបាលនោះ។ ពេលនោះ«រណសិរ្សរួបរួមជាតិកម្ពុជា» ត្រូវបានបង្កើតឡើង នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និងប្រទេសវៀតណាមខាងត្បូង។ សមរភូមិប្រយុទ្ធនៅប្រទេសវៀតណាមបានរីករាលដាលរហូតមកដល់ប្រទេស កម្ពុជា។ របបរាជានិយមបានរលាយដោយផ្លាស់មកវិញនូវរបបសាធារណរដ្ឋខ្មែរ។
ឆ្នាំ១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាសភាពក្រុមអ្នកប្រកាន់ឆ្វេងមានចំនួនលើសលប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។
ថ្ងៃទី១៧ មេសា ១៩៧៥
ពួកខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និងបានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយសាឡុតស ហៅប៉ុល ពត។
ថ្ងៃទី៣១ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់ទំនងការទូតរវាងរបបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។
ថ្ងៃទី២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរជាច្រើនរយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បានបង្កើត«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»។
ថ្ងៃទី៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របបនេះបានកាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។
ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ាន មហាសន្និបាទអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រក្រុមប្រឹក្សា សន្តិសុខក្នុងការដាក់ទណ្ឌកម្មលើការធ្វើអន្តរាគមន៍របស់ប្រទេស វៀតណាមលើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវបានប្រកាន់យកអស់រយៈពេល១០ឆ្នាំ។ សេចក្តីសម្រេចទីមួយគឺខ្មែរក្រហមជាតំណាងសបច្បាប់តែមួយគត់របស់ ប្រទេសកម្ពុជានៅក្នុងអង្គការសហប្រជាជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្តខាងលើបានបង្កើតអោយមានទ័ពខ្មែរក្រហមឡើងវិញដើម្បី ធ្វើសង្រ្គាមបណ្តេញវៀតណាមពីទឹកដីខ្មែរ។
ថ្ងៃទី៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើងវិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។
ថ្ងៃទី២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។
ថ្ងៃទី២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ រាល់ឯកសារយោងទាក់ទិននឹងបទឧក្រិដ្ឋរបស់ខ្មែរក្រហមត្រូវបានដក ចេញពីខ្លឹមសារនៃកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំរវាងភាគីខ្មែរទាំងបួនដែលបានប្រព្រឹត្ត ទៅនៅស្នាក់ការឧត្តមក្រុមប្រឹក្សាជាតិ ក្រោមអធិបតីភាពរបស់សម្តេចសីហនុ ឧត្តមក្រុមប្រឹក្សាជាតិបានទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាល កម្ពុជា។
ខែមីនា ១៩៩២ ដល់ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។
ថ្ងៃទី២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុបានក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។ ពេលនោះរដ្ឋាភិបាលក្បាលម៉ាស៊ីនពីរត្រូវបានបង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងលោកហ៊ុន សែន។
ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាលសុំអោយអង្គការសហប្រជាជាតិបង្កើតតុលាការដើម្បី ជំនុំជម្រះមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ។
ខែកក្កដា ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិក៏បានផ្ទុះឡើង។ លទ្ធផលចុងក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។
ថ្ងៃទី១៥ មេសា ១៩៩៨
មរណភាពរបស់ប៉ុល ពត។
ថ្ងៃទី២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួលបាន៣១,៧%។ គណបក្សទាំងពីរបានចងសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដែល ដឹកនាំដោយលោកហ៊ុន សែន។ គណបក្សទាំងពីរចាំបាច់ត្រូវតែរួបរួម គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាលត្រូវជ្រើសតាំង ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។
ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន និងនួន ជា ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាមការផ្សះផ្សារជាតិ។
ថ្ងៃទី៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។
ថ្ងៃទី២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់ពីមាន ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។
ថ្ងៃទី៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិស្តីពីការបង្កើតតុលាកា រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។
ថ្ងៃទី២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែក្រោយពីមានវិបត្តិរដ្ឋធម្មនុញ្ញអស់រយៈពេលមួយឆ្នាំ ទើបមានរដ្ឋាភិបាលចម្រុះដែលមានសមាសភាពគណបក្សប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។
ថ្ងៃទី១១កញ្ញា ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។
ថ្ងៃទី២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និងជាស្និទ្ធិនឹងលោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយនាទីក្រុងភ្នំពេញ។
ថ្ងៃទី២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយនឹងអគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យបន្ទាប់ពីព្រះបិតាព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី៧ តុលា។
ថ្ងៃទី៣ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុងនោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។
ថ្ងៃទី១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាមចុះហត្ថលេខានៅទីក្រុងហាណូយលើ សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាស្តីពីព្រំដែនឆ្នាំ១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។
ថ្ងៃទី២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវតុលាការកាត់ទោសកំបាំងមុខអោយជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។
ថ្ងៃទី៥ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។
ថ្ងៃទី១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពីមានការលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។
ថ្ងៃទី៣ កក្កដា ២០០៦
ចៅក្រមខ្មែរ និងបរទេសត្រូវបានជ្រើសតាំងឡើងសម្រាប់អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង១៩៧៩។
ថ្ងៃទី២១ កក្កដា ២០០៦
តាម៉ុក អតីតមេបញ្ជាការទ័ពជាតិនៅរបបកម្ពុជាប្រជាធិបតេយ្យដែលគេដាក់រហស្ស នាមថា«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុកត្រូវបានចាប់ខ្លួនកាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។
ថ្ងៃទី៣១ កក្កដា ២០០៧
ឌុច អតីតប្រធានមន្ទីរស២១ជំនាន់ខ្មែរក្រហមដែលជាប់ឃុំឃាំងចាប់តាំង ពីខែមេសា ១៩៩៩មកនោះ ត្រូវបានអង្គជំនុំជំរះវិសាមញ្ញកាត់ទោសពីបទឧក្រិដ្ឋសង្រ្គាម។ ក្នុងចំណោមជនជាប់សង្ស័យចំនួន៥រូបដែលមានឈ្មោះនៅក្នុងបញ្ជីរបស់ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុចគឺជាជនទីមួយដែលត្រូវតុលាការធ្វើការចោទប្រកាន់។
ថ្ងៃទី១៩ កញ្ញា ២០០៧
នួន ជា ហៅ«បងធំទីពីរ»ដែលត្រូវបានគេចាត់ទុកថាជាអ្នកបង្កើតមនោគម វិជ្ជានៃរបបខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយពីត្រូវចាប់ខ្លួននៅនឹងផ្ទះលោកនាក្រុងប៉ៃលិន។
បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»បោះពុម្ពដោយរោងពុម្ព Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅរបស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។

កម្ពុជា សៀម កោះហៅទូតរៀងៗខ្លួនឲ្យ ត្រឡប់មកស្រុកវិញ
កម្ពុជាសៀមកោះហៅទូតរៀងៗខ្លួនឲ្យត្រឡប់មកស្រុកវិញ
(ឯកសារ៖ខេមបូឌាអេចបេ្រសញូស៏)
ដោយ : សិរី (ថ្ងៃទី 5 វិច្ឆិកា 2009)
ភ្នំពេញ: ប្រទេសកម្ពុជានិងសៀមបានកោះហៅឯកអគ្គរដ្ឋទូតរៀងៗខ្លួននឲ្យវិលត្រឡប់មកប្រទេសវិញដោយពុំមានការកំណត់នៅល្ងាចថ្ងៃទី៥ខែវិច្ឆិកានេះ។
ប្រទេសកម្ពុជាបានហៅទូតរបស់ខ្លួនពីបាងកកប្រទេសឲ្យវិលត្រលប់ មកកម្ពុជាវិញ ដែលចំណាត់ការនេះបានកើតឡើងបន្ទាប់ពីប្រទេសសៀមបានកោះហៅទូតរបស់ ខ្លួនពីកម្ពុជាមុន ។ ទូតសៀមបានចាកចេញពីកម្ពុជា នៅវេលាម៉ោង៩យប់ ខណៈដែលទូតខែ្មរបានមកដល់កម្ពុជាមុន ។ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់អ្នកកាសែតនៅយប់ ថ្ងៃដដែលនេះថា អ្វីដែលបានធ្វើឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលសៀមបានធ្វើ ទើបកម្ពុជាសំរេចចិត្តធ្វើដូច្នេះ ហើយនៅពេលណាដែលសៀមបញ្ជូនទូតរបស់ខ្លួនត្រឡប់មកវិញនោះៗកម្ពុជាក៏ នឹងបញ្ជូនទូតរបស់ខ្លួនទៅវិញដែរ ។ លោកបានហៅចំណាត់ការ នេះថា ជាវិធានការបរិការធម្មតាដែលបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលនិមួយៗ ។
រដ្ឋាភិបាលសៀមធ្វើដូចនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងដាច់ណាត់កាលពីថ្ងៃទី៤ វិច្ឆិកា ដែលបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងមិនធ្វើបត្យាបន័លោក ថាក់ ស៊ីន ទេ ហើយបានហៅករណីលោកថាក់ ស៊ីន ថាជារឿងនយាបាយសុទ្ធសាធ ។ កម្ពុជាក៏បានតែងតាំង លោក ថាក់ ស៊ីន ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច ។ ទង្វើនេះជាមូលហេតុធ្វើឲ្យសៀមច្រឡោតតោតតូង ។
ព្រឹត្តការណ៍នេះបានធ្វើឲ្យគេមើលឃើញថា ទំនាក់ទំនងការទូតប្រទេសទាំងពីរបានធ្លាក់ចុះយ៉ាងគំហុកជាលើកទី២ បន្ទាប់ពីការធ្លាក់ចុះបែបនេះបានកើតម្តងកាលពីខែមករា ឆ្នាំ២០០៣ ក្រោយពីបាតុកម្មវាយស្ថានទូតថៃដោយសារកំហឹងដែលបង្កដោយតារាភាពយន្ត ថៃ រឿងប្រាសាទអង្គរវត្តរួចមក ៕

ប្រវត្តិសាស្ត្រ,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
ភាសាខ្មែរ
ភាសាខ្មែរ
ឯកសារដកស្រង់៖វិគីភីឌាភាសាខ្មែរ
ភាសាខ្មែរ ឬខេមរភាសា គឺជាភាសារបស់ ប្រជារាស្ត្រខ្មែរ ។ ភាសាសំស្ក្រឹត និងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ។ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើផែនដី។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ឆ្នាំមុនមកម៉្លេះ។ ភាសាខ្មែរមានអនុភាពលើភាសាថៃ និងភាសាឡាវភាសានោះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរដែលពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃនិងភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមន និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្រ្កឹត។
ភាសាខ្មែរ | |
ប្រទេសនិយាយ | ប្រទេសកម្ពុជា, វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, បារាំង, កាណាដា, អូស្រ្តាលី |
តំបន់ | អាស៊ីអាគ្នេយ៍ |
ចំនួនអ្នកនិយាយ | ១៥៧០ ~ ២១៦០ម៉ឺននាក់ |
លំដាប់លេខ | |
ក្រុមភាសា | ក្រុមភាសាអូស្រ្តូអាស៊ី មន-ខ្មែរ មន-ខ្មែរខាងកើត ភាសាខ្មែរ |
មុខងារជាផ្លូវការ | |
ភាសាផ្លូវការនៅ | កម្ពុជា |
គ្រប់គ្រងដោយ | |
កូដភាសា | |
ISO 639-1 | km |
ISO 639-2 | khm |
ISO/DIS 639-3 | khm (ខ្មែរកណ្តាល) kxm (ខ្មែរខាងជើង) |
SIL | KMR |
អក្សរ
ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញប្រទេសវៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១។
ព្យញ្ជនៈ
ក | ខ | គ | ឃ | ង |
ច | ឆ | ជ | ឈ | ញ |
ដ | ឋ | ឌ | ឍ | ណ |
ត | ថ | ទ | ធ | ន |
ប | ផ | ព | ភ | ម |
យ | រ | ល | វ | ស |
ហ | ឡ | អ |
សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។
ជើងរបស់ព្យញ្ជនៈ
ក្ក | ខ្ខ | គ្គ | ឃ្ឃ | ង្ង |
ច្ច | ឆ្ឆ | ជ្ជ | ឈ្ឈ | ញ្ញ |
ដ្ដ | ឋ្ឋ | ឌ្ឌ | ឍ្ឍ | ណ្ណ |
ត្ត | ថ្ថ | ទ្ទ | ធ្ធ | ន្ន |
ប្ប | ផ្ផ | ព្ព | ភ្ភ | ម្ម |
យ្យ | រ្រ | ល្ល | វ្វ | ស្ស |
ហ្ហ | ឡ | អ្អ |
ស្រៈនិស្ស័យ
អា | អិ | អី | អឹ | អឺ | អុ | អូ | អួ |
អើ | អឿ | អៀ | អេ | អែ | អៃ | អោ | |
អៅ | អុំ | អំ | អាំ | អះ | អិះ | អុះ | |
អេះ | អោះ |
ស្រៈពេញតួ
អា | ឥ | ឦ | ឧ | ឧុ | ឪ | ឫ |
ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឩិ៏ |
លេខ
០ | ១ | ២ | ៣ | ៤ | ៥ |
៦ | ៧ | ៨ | ៩ |
បន្ថែម
ញ៉ | អ់ | អ៊ |
ចំណោទលេខ
- បូក (+)
- ដក ( − )
- សើ្ម (=)
- គុណ (x)
- ចែក (/)
- ធំជាង (>)
- តូចជាង(<)
- ធំជាងឬស្មើ
- តូចជាងឬស្មើ
Labels:
កម្ពុជា,
ចំណេះដឹងទូទៅ,
ប្រវត្តិសាស្ត្រ
Thursday, November 5, 2009
ព្រះរាជាណាចក្រកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា
ឯកសារដកស្រង់៖វិគីភីឌាភាសាខ្មែរ
ព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។
ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។
ទង់ជាតិកម្ពុជា
ព្រះឆាយាល័ក្ខកម្ពុជា
ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។
ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
· ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
· ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
· តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
· តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរ៉ែជាដើម។
· តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
· តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។

រាជធានី | ភ្នំពេញ |
ប្រមុខរដ្ឋ | ព្រះមហាក្សត្រនរោត្តមសីហមុនី |
ភាសាផ្លូវការ | ភាសាខ្មែរ |
ភ្លេងជាតិ | នគររាជ |
បាវចនា | |
ផ្ទៃដី | ១៨១,០៣៥ គម២ |
ចំនួនប្រជាជន – ដង់ស៊ីតេ/គម² | ១៤,០៧១,០០០ ៧៨ នាក់/គម² |
រូបបិយប័ណ្ណ | រៀល (KHR) |
ល្វែងម៉ោង | UTC +៧ |
កូដទូរស័ព្ទប្រទេស | +៨៥៥ |
កូដកម្មសិទ្ធិប្រទេស (TLD:Top Level Domain) | .kh |
ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ
ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។
ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។
- ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។
· ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។
· ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។
- ទ្រង់ទ្រាយនិងទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
- សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖
· តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ រួមមានជនជាតិកួយ និង ស្ទៀង។
· តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង សំរ៉ែជាដើម។
· តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។
· តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និងភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។
Labels:
កម្ពុជា,
ចំណេះដឹងទូទៅ,
ប្រវត្តិសាស្ត្រ
ស្វែងរកឯកសារផ្នែកព័ត៌មានវិទ្យាប ន្ថែមជាមួយ FunctionX
ស្វែងរកឯកសារផ្នែកព័ត៌មានវិទ្យាបន្ថែមជាមួយ FunctionX
Start with FunctionX for Million of IT DOC
នៅក្នុងការសិក្សាព័ត៌មានវិទ្យា តើអ្នកពិបាកក្នុងការស្វែងរកឯកសារមកអានដែររឺទេ?
ប្រសិនបើមានការលំបាកនោះ អ្នកអាចចាប់ជាមួយ FunctionX នាពេលឥឡូវនេះ ។
FunctionX គឺជាគេហទំព័រមួយដែលប្រមូលផ្តុំទៅដោយឯកសារផ្នែកព័ត៌មានវិទ្យាដែលមានសារៈប្រយោជន៍សម្រាប់ ទាំងអ្នកដែលកំពុងសិក្សាព័ត៌មានវិទ្យា និង អ្នកដែលមានបំណងស្វែងយល់ពី កម្រិតមូលដ្ឋាន រហូតដល់ កម្រិតខ្ពស់ របស់ព័ត៌មានវិទ្យា ទៅតាមផ្នែកដែលគេចង់បាន ។
Have u got any problem in finding out the IT DOC?
After reading this post, you will change your mind about that. Here, I would like you to introduce you one website called “FunctionX”. It is one of the best site of IT DOC that I have took alook.
FunctionX is an homepage of IT DOC Stock. All peoples could start up their IT knowledge with it anywhere – anythime from the Fundamentals to the Advance one.

ព័តមានវិទ្យា
ការប្តូរលំនាំដើមទ្រង់ទ្រាយអក្សរខ្មែរយូនីកូដនៅលើ Web Browser (Khmer Unicode Default Font Set up on Web Browser)

1- ចូលទៅកាន់ Tools Menu (Alt+T)
2- ជ្រើសរើសយក Option (Alt+T+O)
1- ចូលទៅកាន់ Content
2- ចុចលើ Advance Tab (Alt+A)
3- ចាប់ផ្តើមប្តួរ Font: Fonts for: , Proportional & Size, Serif, Sans-serif, Monospace & Size
4- ចុច OK
5- ចុច Ok
1- ចូលទៅកាន់ Tools Menu (Alt+T)
2- ជ្រើសរើសយក Option (Alt+T+O)
1- ចូលទៅកាន់ Content
2- ចុចលើ Advance Tab (Alt+A)
3- ចាប់ផ្តើមប្តួរ Font: Fonts for: , Proportional & Size, Serif, Sans-serif, Monospace & Size
4- ចុច OK
5- ចុច Ok
Labels:
ចំណេះដឹងទូទៅ,
ព័តមានវិទ្យា
ការប្តូរលំនាំដើមទ្រង់ទ្រាយអក្ស រខ្មែរយូនីកូដ (Khmer Unicode Default Font Set up)
ការប្តូរលំនាំដើមទ្រង់ទ្រាយអក្សរខ្មែរយូនីកូដ (Khmer Unicode Default Font Set up)
ជំហ៊ានទី១៖ អ្នកត្រូវមាន រឺ តម្លើង Khmer OS System ជាមុនសិន ។
ជំហ៊ានទី២៖ អនុវត្តជាមួយលំនាំខាងក្រោម តាមរយៈការប្រើប្រាស់ Regedit របស់ ប្រព័ន្ធ (System)
លំនាំដើម
[HKEY_LOCAL_MACHINESOFTWAREMicrosoftWindows
NTCurrentVersionFonts]
"Daunpenh (TrueType)"=-
ប្តូរមកជា

NTCurrentVersionFontSubstitutes]
"DaunPenh"="Khmer OS System"
ជំហ៊ានទី៣៖ ដំណើរការម៉ាស៊ីនរបស់អ្នកម្តងសារជាថ្មីទៀត
· ការអនុវត្តន៍លំអិតរបស់លំនាំខាងលើ
១- ចូលទៅការ Start បន្ទាប់មក ចុចលើ Run (រឺ ចុច ÿ + R)
២- រួចសរសេរពាក្យ regedit នៅក្នុងប្រអប់ Open បន្ទាប់មក ចុច OK
៣- លទ្ធផលនឹងបង្ហាញដូចខាងក្រោម
៤- ចូលទៅកាន់ HKEY_LOCAL_MACHINE
៥- ចូលទៅកាន់ SOFTWARE
៦- ចូលទៅកាន់ Microsoft
៧- ចូលទៅកាន់ Windows NT
៨- ចូលទៅកាន់ CurrentVersion
៩- ចូលទៅកាន់ Fonts
១០- ចូលទៅកាន់ DaunPenh (TrueType)
១១- ចុច Mouse ខាងស្តាំនៅលើ DaunPenh (TrueType) រួចជ្រើសរើសយកពាក្យថា Modify
១២- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖
១៣- ប្តូរ Vaule Data: khmerOSsys.ttf
១៤- ចុច OK

Wednesday, November 4, 2009
ការបកប្រែភាសាខ្មែរលើគេហទំព័រ hi5
ការបកប្រែភាសាខ្មែរលើគេហទំព័រ hi5
ការបកប្រែភាសាខ្មែរលើគេហទំព័រ hi5 គឺជាការងារមួយដែលយើងក្នុងនាមជាអ្នកចេះប្រើនូវ ខ្មែរយូនីកូដ និង ជាសមាជិកនៃ គេហទំព័រ hi5 គួរតែចូលរួមអោយបានគ្រប់ៗគ្នាប្រសិន បើអាច ។ ក្នងការបកប្រែភាសាខ្មែរលើគេហទំព័រ hi5 ជាដំបូងអ្នក (ក្នុងមានគណនីលើទំព័រ hi5 រួចហើយ ប្រសិនបើមិនមានទេនោះ អ្នកអាចចុះឈ្មោះគណនី hi5 តាមរយៈ http://www.hi5.com ) ត្រូវចូលរួមជាសមាជិកក្រុមអ្នកបកប្រែភាសាខ្មែរជាមុនសិន ។
- បន្ទាប់ពីការស្វែងរក នោះនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- បន្ទាប់មកចុចលើ Join Group
- បន្ទាប់មកនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
ការបកប្រែថ្មី
- ដើម្បីចាប់ផ្តើមការបកប្រែភាសាខ្មែរ អាចចុចលើពាក្យ បកប្រែ ១០ រឺ Translate 10
- បន្ទាប់មកនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- នៅត្រង់ប្រអប់ជម្រើសការបកប្រែ (translate & vote) អ្នកអាចជ្រើសល័ក្ខខណ្ឌការបកប្រែបាន (traslate & vote, traslate only, vote only)
- នៅត្រង់ ពាក្យ ប្រយោគ កថាខណ្ឌ គំនូសចំណាំពណ៌ផ្ទៃមេឃនីមួយៗ អ្នកអាចចុច រឺ យក Mouse អូស រឺ ដាក់លើវា នោះវានឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- លទ្ធផលនៅក្រោយការបកប្រែ៖
កំណែលើការបកប្រែចាស់/ បកប្រែម្តងទៀត
- នៅត្រង់ប្រអប់ជម្រើសការបកប្រែ (traslate & vote, traslate only, vote only) អ្នកជ្រើសយកការបកប្រែ traslate & vote
- បន្ទាប់មកនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- នៅត្រង់ ពាក្យ ប្រយោគ កថាខណ្ឌ គំនូសចំណាំពណ៌បៃតងនីមួយៗ អ្នកអាចចុច រឺ យក Mouse អូស រឺ ដាក់លើវា នោះវានឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- លទ្ធផលនៅក្រោយកំណែការបកប្រែ៖
ការបកប្រែតាមផ្នែក
- ជំហ៊ានដំបូងចុចនៅលើពាក្យ បកប្រែតាមផ្នែក
- បន្ទាប់មកនឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- ជ្រើសរើសផ្នែកដែលអ្នកចង់ចូលរួមការបកប្រែ (ឧទាហរណ៍៖ ជ្រើសរើសយកផ្នែក Gifts)
- នៅត្រង់ ពាក្យ ប្រយោគ កថាខណ្ឌ គំនូសចំណាំពណ៌ផ្ទៃមេឃនីមួយៗ អ្នកអាចចុច រឺ យក Mouse អូស រឺ ដាក់លើវា នោះវានឹងបង្ហាញលទ្ធផលដូចខាងក្រោម៖
- លទ្ធផលនៅក្រោយ ការបកប្រែ៖
Labels:
ចំណេះដឹងទូទៅ,
ព័តមានវិទ្យា,
អ៊ីធឺនែត
Subscribe to:
Posts (Atom)